គេហទំព័រ មួយរៀល

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចរាល់គ្រប់ជ្រុងជ្រោយ ដើម្បីធានាជោគជ័យ និងសន្តិសុខខ្ពស់បំផុតក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ!

 រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចរាល់គ្រប់ជ្រុងជ្រោយ ដើម្បីធានាជោគជ័យ និងសន្តិសុខខ្ពស់បំផុតក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ! https://t.me/muyrealchat/86018


លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ទាំងស្រុង លើគ្រប់ភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលដំណើរការទៅដោយរលូន សុវត្ថិភាពខ្ពស់ និងនាំមកនូវមោទនភាពជាតិ។

សកម្មភាព និងកិច្ចការអាទិភាពសំខាន់ៗរួមមាន៖

  • សន្តិសុខ និងសុវត្ថិភាពដាច់ខាត៖ សហការយ៉ាងសកម្ម និងប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយគណៈកម្មការសន្តិសុខថ្នាក់ជាតិ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនគណៈប្រតិភូជាតិ-អន្តរជាតិ ដោយមិនឱ្យមានការធ្វេសប្រហែសឡើយ។

  • ការរៀបចំសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៖

    • លាបបេតុងទ្រូងផ្លូវ និងអ៊ុតគំនូសចរាចរណ៍៖ នៅតាមបណ្តាមហាវិថីសំខាន់ៗ ដូចជា មហាវិថីសហព័ន្ធរុស្ស៊ី ព្រះមុនីវង្ស ព្រះនរោត្តម វិថីប៊ុលហ្គារី វិថីសុធារស ស្ពានជ្រោយចង្វារទាំង២ ស្ពានព្រះមុនីវង្ស និងរង្វង់មូលសំខាន់ៗ (បាយ័ន្ត និងគួចកាណុង)។

    • កែលម្អមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)៖ អ៊ុតកៅស៊ូបន្ថែម និងពង្រីកតួផ្លូវ អ៊ុតគំនូសចរាចរណ៍ លាបថ្នាំទ្រូងផ្លូវ ព្រមទាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ថ្មី។

  • ការថែទាំបរិស្ថាន សួនច្បារ និងអនាម័យសាធារណៈ៖

    • កាត់ស្មៅ កាត់លះមែកឈើ និងតុបតែងលម្អផ្កានៅសួនគួចកាណុង និងសួនមុខវិមានសន្តិភាព។

    • លាបកំបោរខឿន គល់ឈើ និងចិញ្ចើមផ្លូវ នៅតាមសួនច្បារវិមានឯករាជ្យ វត្តបុទុមវតី ព្រហ្មបាយ័ន្ត សួនមុខទីស្តីការគណៈរដ្ឋមន្ត្រី និងស្ពានជ្រោយចង្វារ។

    • ជួសជុល និងដំឡើងបន្ទប់ទឹកសាធារណៈបន្ថែម នៅសួនច្បារមុខវត្តបុទុមវតី និងទីតាំងសំខាន់ៗ ដើម្បីបម្រើឱ្យព្រឹត្តិការណ៍អម។

  • ការតុបតែងភ្លើង និងដងទង់ជាតិ៖ រៀបចំបំពាក់ភ្លើងលម្អនៅតាមសួនច្បារ និងដំឡើងបង្គោលដងទង់ជាតិបន្ថែមតាមចំនួនប្រតិភូប្រទេសចូលរួម នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ និងតំបន់មាត់ទន្លេ។

#រដ្ឋបាលរាជធានីភ្នំពេញ #កិច្ចប្រជុំកំពូល #សន្តិសុខសណ្តាប់ធ្នាប់ #សោភ័ណភាពរាជធានីភ្នំពេញ #មោទនភាពជាតិ


Post a Comment

0 Comments