គេហទំព័រ មួយរៀល

ចាប់បានអាជើងស្ទាយ អាឡូខ្ញុំខាងធនាគារនេះ ខ្ញុំខាងធនាគារនោះ និង ឆបោកជនរងគ្រោះតាមរយះ

 ចាប់បានអាជើងស្ទាយ អាឡូខ្ញុំខាងធនាគារនេះ ខ្ញុំខាងធនាគារនោះ និង ឆបោកជនរងគ្រោះតាមរយះ ការវិនិយោគតាម Telegram ចាប់បានថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ https://t.me/muyrealchat/85706

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាប​ជូន​សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ អនុវត្តតាមបទបញ្ជា​យ៉ាង​​ម៉ឺង​ម៉ាត់របស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការ​សម្រប​សម្រួល​នីតិវិធីពីលោក​ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង​ជំនាញ​នៃ​នាយក​ដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឈានទៅធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ ០១នាក់ ឈ្មោះ ម.ខ.រ ភេទប្រុស អាយុ ២៦ឆ្នាំ ពាក់ព័ន្ធ​នឹងបទល្មើស ឆបោក​ប្រាក់​តាម​ប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព​ឆបោកវិនិយោគ។
កាលពីដើមខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ អំ​​ពី​ករណីចាញ់បោកក្រុមជនអនាមិកដែលបានទាក់ទាញ និង​លួមលោមឱ្យ​ចូល​រួម​ដាក់​ប្រាក់​​វិនិយោគតាមបណ្តាញសង្គម Group Telegram។ ជនរងគ្រោះត្រូវបាន​ក្រុមជន​សង្ស័យ​បានលួងលោមឱ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់ជាច្រើនលើក សរុបជាទឹកប្រាក់ចំនួន ១,៥០០ ដុល្លារអាមេរិក ចូលទៅកាន់គណនីធនាគាររបស់ក្រុមជនសង្ស័យ ដោយសន្យាផ្តល់ប្រាក់ចំណេញឱ្យវិញ តែក្រោយពេលផ្ទេរប្រាក់រួច ជនរងគ្រោះមិន​ទទួល​បាន​ប្រាក់​ចំ​ណេញនោះឡើយហើយក្រុមជនល្មើសនៅតែបន្តទាមទារឱ្យផ្ទេរប្រាក់បន្ថែមទៀត។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ផ្អែកលើលទ្ធផលស្រាវជ្រាវរបស់មន្ត្រីជំនាញនាយកដ្ឋា​ននិងការធ្វើកោសល្យវិច័យ​លើ​ឧបករណ៍​បច្ចេកវិទ្យាមន្ត្រីជំនាញបាន​កំណត់​អត្ត​សញ្ញាណ និងឈាន​ទៅឃាត់​ខ្លួនជនសង្ស័យឈ្មោះ ម.ខ.រ ទទួលការងារជាអ្នកទទួលនិងផ្ទេរប្រាក់ បានពីការឆបោក ដោយទទួលបានប្រាក់ឈ្នួលប្រចាំខែ។
តាមរយៈការ​ស្តាប់ចម្លើយសារភាព និង​ភស្តុតាង​​ដែលប្រមូលបាន ជនសង្ស័យបានយល់​ព្រមផ្តល់​គណនី​​ធនាគារផ្ទាល់ខ្លួន​ឱ្យទៅ​ក្រុមជនល្មើសជាមេក្លោង​ប្រើប្រាស់គណនីទទួលប្រាក់ពី​ការ​ឆ​បោក (Money Mule Account)។ ក្រោយពីព្រមព្រៀងជនសង្ស័យជាមេក្លោងបានឱ្យ​ជនសង្ស័យឈ្មោះ ម.ខ.រ ទទួលប្រាក់ពីជនរងគ្រោះចំនួន ១៥០០ដុល្លារពីការឆបោក ប៉ុន្តែជនសង្ស័យឈ្មោះ ម.ខ.រ បានផ្ទេរប្រាក់តាមគណនីដែលមេក្លោងបញ្ជានោះត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ ដោយប្រាក់សល់ ៨០០ដុល្លារទៀត ខ្លួនបានប្រាប់ថាមិនផ្ទេរប្រាក់នោះទៅគណនីដែលមេក្លោងបញ្ជាឡើយ ហើយ​ថែម​ទាំង​បាន​គំរាមជនសង្ស័យជាមេក្លោងថា បានប្តឹងសមត្ថកិច្ចនគរ​បាល​នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក​​វិទ្យាហើយ។ ​ក្នុងគោល​បំណង​យកប្រាក់​ដែល​បា​នពីការឆបោកនោះទុកជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។
បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង និងបញ្ជូន​ខ្លួន​ជន​សង្ស័យឈ្មោះ ម.ខ.រ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​​តាម​នីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ កម្លាំងជំនាញកំពុងបន្តកិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកដែលពាក់ព័ន្ធផ្សេងទៀត យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ជាធរមាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងអំពាវនាវយ៉ាង​ទទូច​ដល់សា​ធារ​ណ​ជន​ទាំងអស់ថា
១. សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មវិនិយោគតាមប្រព័ន្ធអនឡាញ ឬ Telegram ដែលសន្យាផ្តល់អត្រាការប្រាក់ ឬប្រាក់ចំណេញខ្ពស់ខុសពីធម្មតា។
២. ដាច់ខាតមិនត្រូវជួល លក់ ឬឱ្យបក្សពួកជនល្មើសខ្ចីប្រើប្រាស់គណនីធនាគារ ឬ​កាត​អេធីអឹម (ATM) របស់ខ្លួនឡើយ ព្រោះសកម្មភាពនេះជាអំពើល្មើសច្បាប់ (សម​គំនិត​ក្នុង​បទ​ល្មើស) ហើយម្ចាស់គណនីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

Post a Comment

0 Comments