បុរសម្នាក់កំពុងតែអង្គុយជាមួយសង្សារភេទទី៣សុខៗ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដំបងដែកដងឆាត់និងមួកសុវត្ថិភាពនាំគ្នាព្រួតវាយជនរងគ្រោះម្នាក់ឯងបណ្ដាលរងរបួសបែកក្បាលរហែកអាវខ្ទិចរួចហើយយកទូរសព្ទពីជនរងគ្រោះ១គ្រឿងបានសម្រេចជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោលអស់ ហេតុការណ៍នេះកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងត្រង់ចំណុចផ្សារ ខេម៉ល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅម៉ោង ជិ៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕ https://t.me/muyrealchat/61421
0 Comments