គេហទំព័រ មួយរៀល

ពិតជាហ៊ានមែនរថយន្តសង្រ្គោះរបស់មន្ទីរពហុព្យាបាលអូរ៉េនឃែនស័រ១គ្រឿងដឹកសពទារលុយពីគ្រួសារសពចំនួន២៥០$ជាថ្នូរនឹងការដឹកសពយកទៅស្រុកកំណើត

 ពិតជាហ៊ានមែនរថយន្តសង្រ្គោះរបស់មន្ទីរពហុព្យាបាលអូរ៉េនឃែនស័រ១គ្រឿងដឹកសពទារលុយពីគ្រួសារសពចំនួន២៥០$ជាថ្នូរនឹងការដឹកសពយកទៅស្រុកកំណើត


ភ្នំពេញ ពិតជាមិនធម្មតាមែនរថយន្តសង្គ្រោះ១គ្រឿងពាក់ផ្លាក់លេខ ព្រះសីហនុ 2C 6389 ជារបស់មន្ទីរពហុព្យាបាលអូរ៉េឃែនស័រដែលបានដឹកសពស្ត្រីម្នាក់ចេញពីវត្តអង្គតាមិញដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើត ដោយរថយន្តខាងលើទារថ្លៃដឹកសពក្នុងតម្លៃ២៥០$ជាថ្នូរនឹងការដឹកសព ទោះបីក្រសួងសុខាភិបាលប្រកាសមិនអោយរថយន្តឯកជនចេញដឹកសពក៏ដោយ ប៉ុន្តែនៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២៦ នេះឃើញរថយន្តសង្រ្គោះខាងលើនេះឆ្មក់ចេញដឹកសពជនរងគ្រោះឈ្មោះ ដា ពុធ (ហៅ ស្រីរត្ន័)ភេទស្រីអាយុ ៣៤ ឆ្នាំ មុខរបលក់អនឡាញ មានទីលំនៅភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅបន្ទប់ជួលនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

ចំណែកប្ដីមានឈ្មោះ អៀម វណ្ណូ ភេទប្រុស អាយុ ៣៩ ឆ្នាំ បានប្រាប់ភ្នាក់ងារសាព័ត៍មានថារថយន្តសង្រ្គោះរបស់មន្ទីរពហុព្យាបាលខាងបានទារលុយពីគាត់ចំនួន២៥០$ ជាថ្នូរនឹងការដឹកសពប្រពន្ធរបស់គាត់នៅវត្តអង្គតាមិញនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះពិតប្រាកដមែន។

គ្រួសារសពជនរងគ្រោះ សូមសុំណូមពរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល រាជធានីភ្នំពេញ ជួយពិនិត្យមើលរថយន្តសង្រ្គោះរបស់មន្ទីរពហុព្យាបាលអូរ៉េនឃែនស័រខាងលើនេះផង ដោយសារពួកគាត់កំពុងជួបទុក្ខប្រពន្ធស្លាប់ហើយត្រូវរថយន្តខាងទារថ្លៃដឹក២៥០$ដោយគាត់មានភាពខ្វះជាខ្លាំងផងដែរ។

Post a Comment

0 Comments