ត្រីងៀតឆ្លៀតពង កំពុងរីករាលដាលច្រើនកន្លែង ជាពិសេស សមត្ថកិច្ចមួយចំនួនកំពុងឆ្លៀតឱកាសយកតួនាទី ភារកិច្ច ចាប់ជនបរទេសជំរឹតយកលុយតាមគ្រប់រូបភាព ។ សកម្មភាពរបស់សមត្ថកិច្ចមួយចំនួនគឺបេីកឡានដេញស្ទាក់ឃាត់រថយន្តដែលដឹកជនបរទេស ជំរឹតទារលុយ សមត្ថកិច្ចខ្លះចាប់ឡានផាក ចេញ វិក្កយបត្រក្លែងក្លាយដែលមិនមែនជា វិក្កយបត្ររបស់រដ្ឋក៏មាន ។ ជាក់ស្តែងមន្ត្រីនគរបាលចរាចរណ៍នៅក្រុង បាវិត ខេត្ត ស្វាយរៀង បានកំពុងយកតួនាទី ចាប់ឡាន ជនបរទេសជំរឹតយកលុយក្រោមរូបភាពត្រួតពិនិត្យ ពង្រឹងច្បាប់ចរាចរណ៍ ដោយឡាន១ ត្រូវ ពិន័យ ១៥០ ដុល្លារ ក្នុងមួយថ្ងៃៗរាប់រយឡាន តេីលុយយកទៅណា ? ជាពិសេស វិក្កយបត្រក្លែងក្លាយទៀត ។ មន្ត្រីនគរបាលចរាចរណ៍ទាំងនោះអះអាងថា ឡានខុសនេះ ឡានខុសនោះ បេីមិនព្រមបង់លុយត្រូវស្ទូចយកទៅកន្លែង ទុកចោលរាប់ខែ ។ ជនបរទេសភ័យខ្លាចក៏បង់លុយអោយទៅ ។ ចំណែកសមត្ថកិច្ចខ្លះនៅខេត្តភាគពាយ័ព្យក៏ដេញចាប់រថយន្ដជនបរទេសជំរឹតយកលុយរាប់ម៉ឺនដុល្លារផងដែរ ។ សូមបញ្ជាក់ថា ការយកតួនាទី ភារកិច្ច ចាប់ជនបរទេសជំរឹតយកលុយនេះ មិនមានគោលការណ៍ពីថ្នាក់លេីទេ វាជាទង្វើរបស់ មន្ត្រីថោកទាបមួយក្ដាប់តូចតែប៉ុណ្ណោះដែលធ្វើជាត្រីងៀតឆ្លៀតពង ។ អត្ថបទនិងរូបភាពដកស្រង់ពី ផែងវណ្ណៈ
សូមស្វាគមន៍វេបសាយលក់ទំនិញអនឡាញ!
ទីតាំងភ្នំពេញសំណង់១២ ចំនឹងផ្លូវបំបែកជា៤ ផ្លូវ២៦១ កែងនឹងផ្លូវ ១៩២ https://maps.app.goo.gl/sCJGotYMW3sghoFW8?g_st=ipc
ស៊ែលកាត 061 662269
មិត្តហ្វូន 060 662269
ស្មាត 010 662269
https://sites.google.com/view/kh-online-shop/home
0 Comments