ភាគទី២ ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ត្រ ត្រូវបានចោរឆក់កាបូបបាត់អស់សម្ភារៈជាច្រើន ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ត្រ ត្រូវបានចោរឆក់កាបូប បាត់អស់សម្ភារៈជាច្រើន ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ទៅដល់ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង២៣ និង ៤៥នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ជនរងគ្រោះដែលទទួលរងនូវការឆកនេះមាន ឈ្មោះ ហូ សុនី ភេទ ស្រី អាយុ ៥២ ឆ្នាំ រស់នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាត់បង់សម្ភារៈខ្សែដៃមាសចំនួន០៥ ជី ខ្សែកមាស ១ដំឡឹង កងដៃផ្លាកទីន ចំនួន២ជី ប្រាក់ដុល្លាចំនួន $៣០០ ប្រភព៖ ប្រជាពលរដ្ឋ ៕ https://t.me/muyrealchat/61417
0 Comments