ប្រជាពលរដ្ឋឆ្ងល់ថាទីតាំងនេះហ៊ានបេីកល្បែងសុីសងខុសច្បាប់សង្ស័យតែមានភ្នំផ្អែកហើយ បានជាហ៊ានយ៉ាងនេះហើយអាជ្ញាធរដឹងឬក៏ធ្វើមិនដឹង ខណ្ឌដូនពេញ
យ៉ាងណាក៏នៅតែមហាជនរាយការណ៍មកអ្នកសារព័ត៌មានឲ្យបានដឹងដែរព្រោះតែមនុស្សចេញចូលៗទាំងថ្ងៃទាំងយប់២៤ម៉ោងលេី២៤ម៉ោង បំបូរទៅដោយក្មេងៗស្ទាវៗនាំគ្នាទៅមកដូចហែរកឋិន នៅលេីផ្លូវ១៥កែងនិងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វីដេអូពលរដ្ឋថតបាននៅវេលាយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥
សង្ឃឹមថាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានជួយចុះត្រួតពិនិត្យនិងបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះផងដេីម្បីរក្សាភូមិឃុំមានសុវត្តិភាពគ្មានល្បែងសុីសងក្នុងមូលដ្ឋាន ៕
ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងដែលមានទីតាំង ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែបន្តបើកដំណើរការយ៉ាងរលូនដោយពុំមានអាជ្ញាធរពាក់ពាន់ចុះត្រួតពិនិត្យទេដូច្នេះហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានល្បែងសុីសងខាងលើកមានការសូមនោមពរទៅដល់លោកអធិការ ខណ្ឌដូនពេញ សូមមេត្តាដាក់កំម្លាំងចុះត្រួតពិនិត្យទីតាំងល្បែងសុីសងខាងលើកនេះផង.
0 Comments