ចំណងជើងបទ៖ ឆ្កួតស្នេហ៍ស្មោះស្ម័គ្រ!
[វគ្គ ១]
គេថាឆ្កួតល្បែង តែងតែវិនាសទ្រព្យសម្បត្តិ
ឆ្កួតនឹងសុរា បំផ្លាញរូបរាងកាយខ្ទេចខ្ទី
ចុះបើឆ្កួតស្រឡាញ់ស្រី ម្នាក់ដែលបេះដូងភក្ដី
ទោះបីជាដឹងថាថ្វី ក៏មិនអាចកាត់ចិត្តបានឡើយ។
[វគ្គ ២]
បេះដូងមួយនេះ មានស្នាមរបួសជាច្រើនជាន់
តែមិនដែលខឹង មិនដែលស្អប់ ចិត្តនៅតែស្ងប់ផ្ដល់ក្ដីមេត្តា
មិនចង់ឱ្យមាសមេ មករងទុក្ខវេទនា
ចង់ឃើញតែជីវី មានសុភមង្គលក្នុងជីវិត។
[បន្ទរ]
យំឱ្យធូរទ្រូងទៅ... បើការឈឺចាប់នៅដក់ជាប់ចិត្ត
បង្ហូរទឹកភ្នែក លាងជម្រះទុក្ខពិតដែលកំពុងចោមរោម
ទោះថ្ងៃមិនរះ ឬយប់មិនព្រមងងឹត
បងហ៊ានប្រឆាំងព្រហ្មលិខិត តវ៉ានឹងវាសនាខ្លួនឯង។
[វគ្គបញ្ចប់]
នឹងតាមថែរក្សា ការពាររូបអូនឱ្យដល់ទីបំផុត
ទោះបេះដូងបងត្រូវមុត ដោយមុខកាំបិតស្នេហា
សុំត្រឹមបានស្រឡាញ់ ចេញពីជម្រៅឱរា
ថែរក្សាមាសងួនរៀងរាល់គ្រា... ដរាបណាខ្យល់ដង្ហើមបងនៅមាន។
គ្រុបតេឡេក្រាមព័ត៌មាន
https://t.me/muyrealchat
សូមស្វាគមន៍វេបសាយលក់ទំនិញអនឡាញ!
ទីតាំងភ្នំពេញសំណង់១២ ចំនឹងផ្លូវបំបែកជា៤ ផ្លូវ២៦១ កែងនឹងផ្លូវ ១៩២
https://maps.app.goo.gl/sCJGotYMW3sghoFW8?g_st=ipc
ស៊ែលកាត 061 662269
មិត្តហ្វូន 060 662269
ស្មាត 010 662269
https://sites.google.com/view/kh-online-shop/home
_Moment.jpg)
0 Comments