គេហទំព័រ មួយរៀល

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះបង្រ្កាបទីតាំងដាក់ឡូតូជ្រកក្រោមស្លាកយីហោឈ្ម...

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះបង្រ្កាបទីតាំងដាក់ឡូតូជ្រកក្រោមស្លាកយីហោឈ្មោះ"សារឿន" 


នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជាឱ្យ លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងដាក់ឡូតូជ្រកក្រោមស្លាកយីហោឈ្មោះ"សារឿន" នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម ទូរសព្ទដៃ ១គ្រឿង កុំព្យូទ័រ ១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ០១នាក់ ភេទស្រី។ សម្ភារៈពាក់ព័ន្ធនឹងទីតាំងដាក់ឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងមនុស្សពាក់ព័ន្ធបញ្ចូនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីមានចំណាត់ការតាមនីតិវិធី។

Post a Comment

0 Comments