(ប្រទេសជប៉ុន)៖ អតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីខាងក្រោយ នៅព្រឹកមិញនេះ ខណៈពេលដែលគាត់កំពុងថ្លែងសុន្ទរកថានៅតាមផ្លូវ ហើយភ្លាមៗនោះ ជនសង្ស័យត្រូវបានចាប់ខ្លួន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Yamagami Tetsuya ភេទប្រុសអាយុ៤១ឆ្នាំ។ ជនសង្ស័យបានបាញ់ អតីតនាយករដ្ឋមន្ត្រីជប៉ុន២គ្រាប់ចំទ្រូង ហើយកងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសង្ស័យភ្លាមៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី អាបេ បានរងរបួសធ្ងន់បាត់បង់ស្មារតី និងមិនបានបង្ហាញសញ្ញាជីវិត៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
0 Comments