ខេត្តកំពត-(ដំណឹងបឋម) សមត្ថកិច្ចខេត្តកំពតប្រាប់ជាបឋមថា នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដដឹកទំនិញធុនធ្ងន់ទម្ងន់៥តោន ក្រឡាប់សង្កត់លើរ៉ឺម៉កដឹកក្មេងសិស្សសាលា ដែលសមត្ថកិច្ចសន្និដ្ឋានថាអាចមានជនរងគ្រោះច្រើននាក់ ហើយក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៌ប្រើរថយន្ដស្ទូចដើម្បីជួយសង្គ្រោះក្មេងៗដែលកៀបជាប់ក្រោមរថយន្ដក្រឡាប់នេះ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតរោងចក្រ ចក្រីទីង ក្នុងឃុំព្រៃថ្នង ស្រុកឈូក ខេត្តកំពតហើយភ្លាមៗ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីស្ថានភាពនិងចំនួនជនរងគ្រោះនៅឡើយ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
0 Comments