គេហទំព័រ មួយរៀល

Muyreal-News | ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ



(ប្រទេសជប៉ុន)៖ អតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីខាងក្រោយ នៅព្រឹកមិញនេះ ខណៈពេលដែលគាត់កំពុងថ្លែងសុន្ទរកថានៅតាមផ្លូវ ហើយភ្លាមៗនោះ ជនសង្ស័យត្រូវបានចាប់ខ្លួន។


យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Yamagami Tetsuya ភេទ​ប្រុសអាយុ៤១ឆ្នាំ។ ជនសង្ស័យបានបាញ់  អតីតនាយករដ្ឋមន្ត្រីជប៉ុន២គ្រាប់ចំទ្រូង ហើយកងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសង្ស័យភ្លាមៗ។


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី អាបេ បានរងរបួសធ្ងន់​បាត់បង់​ស្មារតី និងមិន​បាន​បង្ហាញ​សញ្ញា​ជីវិត​៕


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត​៚

Post a Comment

0 Comments