ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោកអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក អមដំណើរដោយមន្ត្រីក្រោមឱវាទ បាននាំយក ថវិកាដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ១១នាក់ មកពីសង្កាត់បឹងសាឡាង និងសង្កាត់ទឹកល្អក់ទី៣ ដោយក្នុង០៨គ្រួសារ ទទួលបានថវិកាចំនួន ២លានរៀល អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ថ្នាំ០២កញ្ចប់ ។
ក្នុងឱកាសនេះ លោកអភិបាល បានចូលរួមរំលែកទុក្ខ និងជូនពរដល់សាច់ញាតិគ្រួសារសព សូមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ជាពិសេសចូលរួមអនុវត្តវិធាន របស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និង២ចូលរួម ឲ្យបានគ្រប់ៗគ្នា ៕
0 Comments