ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះដែលស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជនរងគ្រោះឈ្មោះ នុត សារិន ភេទ ប្រុស អាយុ ៧០ ឆ្នាំ ឆេះផ្ទះមួយខ្នងទាំងស្រុងមានទំហំ ១០x០៧ ម៉ែត្រ នឹងសំភារះមួយចំនួនទៀតរួមមាន៖
- លុយខ្មែរចំនួន ៨,០០០,០០០ លានរៀល
- មាសចំនួន ០១តម្លឹង ០៣ជី
- ម៉ូតចំនួន ០១ គ្រឿង
- ស្រូវចំនួន ០១ តោន
- នឹងសំភារះមួយចំនួនទៀតត្រូវភ្លើងឆេះអស់ទាំងស្រុង ។
+ មូលហេតុ: នៃការឆេះដោយសារដាំបាយនឹងចង្ក្រានហ្គាសហើយដើរចោល ។
+ ក្នុងកិច្ចប្រតិបត្តិការនេះផងដែលការិយាល័យអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ រថយន្ត ទើបរលត់ទាំងស្រុង ៕
0 Comments