គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រឿងអប់រំបរទេសមួយនិយាយអំពី បណង្គជាតិនិងដើមឫស្សី



រុក្ខជាតិចំនួន០២ដែលការលូតលាស់របស់វាខុសគ្នា មួយគឺបណង្ញជាតិ និង ពីរជាដើមឫស្សី ដោយរក្ខជាតិទាំង០២មុខនេះដុះលើដីដែលត្រូវការទឹកនិងពន្លឺថ្ងៃដើមដុះឡើងឬចិញ្ចឹមសរីរាង្គរបស់វារៀងៗខ្លួន 


មួយគឺបណង្គជាតិ ជារុក្ខជាតិដូចចកហើយអាចរស់នៅក្នុងទឹកនិងដីគោក តែការលូតលាស់លើដីគោកមានប្រយោជន៍ច្រើនថែមទាំងឆាប់ដុះឡើងតែមួយសប្តាហ៍ប៉ុណ្ណោះតែមិនខ្ពស់ទេ តែជារុក្ខជាមានពណ៌បៃតងស្រស់ដូចដើមឫស្សី ប៉ុន្តែទាបជាដើមឫស្សី 


ពីរគឺដើមឫស្សីមិនងាយដុះឡើយ ដោយប្រើរយៈពេលពី៣ឆ្នាំទៅ៦ឆ្នាំ ទើបចាំផ្តើមផុសចេញពីដីគោក ចេញពន្លករហូតទៅជាដើមធំពីព្រោះរវល់ចាក់ឫសនៅក្នុងដីជាគ្រឹះដ៏រឹងម៊ាំ រួចប្រើពេល៦ខែលូតកំពស់មួយម៉ែត្រជាងនិងបន្តលូតកំពស់រហូតទាល់តែអស់សមត្ថភាព 


មនុស្សជាច្រើនចាប់មុខរបរឬជួបបញ្ហាក្នុងជីវិត ដោយខ្វះដំណោះអត់ធ្មត់តស៊ូចង់បោះបង់គោលដៅ ដូចរូបខ្ញុំម្នាក់សិក្សាធ្លាក់បាក់ឌុបខ្វះលទ្ធិភាពតែអាចផ្តល់និងផ្គត់ផ្គង់ដល់អ្នកមានសមត្ថភាពបានមួយរយៈខ្លី ដូចឫស្សីចំណាយពេលចាក់ឫសក្នុងដីយ៉ាងយូរ ទំរាំបានលូតលាស់ចេញពីដីអញ្ចឹងដែរ 


ដោយឡែកបណង្គជាតិ ឆាប់លូតលាស់ណាស់តែទាបជាងដើមឫស្សី ដូចមុខរបរភ្លើងចំបើង មើលមួយភ្លេតដូចបានប្រាក់ចំណូលខ្លាំងអញ្ចឹង តែជាការសំដែងបោកបញ្ឆោតឬជាល្បិចបោកប្រាស់នៃជនខិលខូចមួយចំនួនតូច អញ្ចឹងទើបយើងត្រូវគិតពិចារណាយោងតាមភាពជាក់ស្តែងនិងហេតុផលច្បាស់លាស់ 


ធម្មជាតិមានរដូវកាលជាក់លាក់មួយក៏អាចប្រែប្រួល ប្រមាណវិធីមានសញ្ញាលេខបូកដកគុណចែក រីឯជីវិតសុខភាពអារម្មណ៍ក៏ដូចទៅនឹងធម្មជាតិព្រមទាំងប្រមាណវិធី តែយើងត្រូវរៀបអប់រំចិត្តលះបង់ភាពអវិជ្ជមានទាំង៤គឺលោភៈទោសៈមោហៈរាគៈ រួចសង្រួមចិត្តគ្រប់គ្រងដោយបួនចំណុចមានមេត្តាករុណមុទិតានិងឧបេក្ខា 


ខ្ញុំបានសរសេរផុសថា ( កេរ្តិ៍ឈ្មោះដែលខ្ញុំកសាងឡើង ទោះអ្នកដទៃមើលងាយខ្ញុំ តែខ្ញុំមិនងាយខ្លួនឯងឡើយ ទោះអ្នកដទៃមិនឱ្យតម្លៃ តែខ្ញុំមិនធ្វើអំពើថោកទាបឡើយ បើបុគ្គលខ្លួនឯង​ គ្មានវិន័យ​ គ្មានសណ្តាប់ធ្នាប់​ មិនស្គាល់ពេលវេលា មិនដឹងតួនាទី មិនយល់ពីភារៈកិច្ចនិងកាតព្វកិច្ច មិនមានគោលការណ៍ច្បាស់លាស់នោះ តើឲ្យលុយលូនមករកអ្នកដោយរបៀបណា


ចំពោះគោលការរកស៊ី .គុណធម៌ .សីលធម៌ .សុជីវធម៌ .សច្ចៈ .មេត្តា .កតញ្ញូ ជាដើមទុនមួយផ្នែកឆ្ពោះទៅរកភាពជោគពិតប្រាកដយូរអង្វែងមិនមែនក្លែងក្លាយឡើយ  រក្សាសិទ្ធដោយលោកតាអណ្តើកប្រាក់៚

Post a Comment

0 Comments