គេហទំព័រ មួយរៀល

ឃុំខ្លួនមន្ត្រីចំនួន០៤នាក់ដែលល្មើសច្បាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយពលរដ្ឋ៣នាក់ឱ្យរបួស



ខេត្តកំពង់ធំ៖ តុលាការខេត្តកំពង់ធំ បានឃុំខ្លួនបុរស០៤នាក់ ដាក់ពន្ធនាគាររឿងយក កាំភ្លើងខ្លី, ខ្សែក្រវ៉ាត់និងដំបងឈើព្រួតគ្នាវាយមនុស្ស៣នាក់ឱ្យរបួស 


មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជនជាប់ចោទ៤នាក់ក្នុងចំណោម ១០នាក់ត្រូវបានតុលាការឃុំខ្លួនដោយចោទប្រកាន់ “ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” មានឈ្មោះដូចជា៖

ទី១-ឈ្មោះ ទេព ចិន្តា អាយុ ៣៩ឆ្នាំ រស់នៅភ្នំពេញ

ទី២-ឈ្មោះ ឡេង ចាន់រិទ្ធី អាយុ២៨ ឆ្នាំ នៅខេត្តកំពង់ធំ

ទី៣-ឈ្មោះ ជួន ប៉ោជាំង អាយុ ៣១ឆ្នាំ នៅខេត្តកំពង់ធំ

ទី៤-ឈ្មោះ ខា កុសលងាយ អាយុ៣២ ឆ្នាំនៅភ្នំពេញ       


សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យជិះរថយន្តមួយគ្រឿងមានគ្នាប្រហែល១០នាក់ បានវាយតប់ទៅលើក្រុមជនរងគ្រោះមានគ្នា៦នាក់ ដោយប្រើខ្សែក្រវ៉ាត់ និងដំបងឈើជ្រុង រួមទាំងអាវុធខ្លី១ដើម បណ្ដាលឱ្យជនរងគ្រោះ ៣នាក់រងរបួស 


បច្ចុប្បន្នជនជាប់ចោទខាងលើនេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ 

Post a Comment

0 Comments