គេហទំព័រ មួយរៀល

រដ្ឋបាលខណ្ឌដូនពេញបានដាក់គោលដៅទីបញ្ជាការស្រាលនៅវេទិការបុណ្យអ៊ុំទូក​​ ដេីម្បីដោះស្រាយគ្រប់សភាពការ



រាជធានីភ្នំពេញ៖ នៅថ្ងៃ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែវិច្ចិកា ឆ្នាំ២០២១ នៅគោលដៅមុខព្រះបរមរាជវាំងមានបើកកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកឧត្តមសេនីយ៍ទោ​ សុង លី ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លី ប៊ុនអេង ស្នងការរងនៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ដើម្បីរៀបការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ​ និងរបៀបរៀបរយសាធារណៈក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ចិកា ឆ្នាំ២០២១។ 


ក្នុងកិច្ចប្រជុំនោះលោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានសង្កត់ធ្ងន់ទៅលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយសាធារណៈជូនបងបង្អូនប្រជាពលរដ្ឋដែលនឹងមកកំសាន្តក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ។ 


ក្នុងកិច្ចប្រជុំនេះដែរក៍មានការចូលរួមពីលោក លោកស្រីគណៈអភិបាលខណ្ឌ លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំងបី។ក្នុងនោះលោកអភិបាល​ ដែលជាប្រធានអង្គប្រជុំបានបែងចែកលោក​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌដេីម្បីទទួលខុសត្រូវតាមគោលដៅផ្សេងតមកំណត់បែងចែកភារកិច្ច​  


សូមបញ្ជាក់ថា​ រដ្ឋបាលខណ្ឌដូនពេញបានដាក់គោលដៅទីបញ្ជាការស្រាលនៅវេទិការបុណ្យអ៊ុំទូក​ មុខព្រះបរមរាជវាំង​ ដេីម្បីដោះស្រាយគ្រប់សភាពការដែលអាចកេីតឡេីងជាយថាហេតុ៕

Post a Comment

0 Comments