គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ក្រុមហ៊ុន GFX កំណត់កាលបរិច្ឆេទបិទបញ្ចប់ធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនទាំងអស់ត្រឹមថ្ងៃទី២៦ ខែតុលា

 


ភ្នំពេញ :  ក្រុមហ៊ុន ហ្គោលអហ្វអិកស៍ អ៊ីនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) បានកំណត់កាលបរិច្ឆេទបិទបញ្ចប់ធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនទាំងអស់ត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ។ 

ការបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ ដើម្បីបន្តជំរុញអោយបានឆាប់រហ័សបន្ថែម ទៀតក្នុងនីតិវិធីនៃបណ្ដឹងដែលមានស្រាប់តាមច្បាប់ក្នុងគោលបំណងទាមទារប្រាក់ដែល បានបាត់បង់មកវិញ និងចាប់ជនបង្កជាជនបរទេស បក្ខពួកជាជនបរទេសដទៃទៀតមក ផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។ 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ហ្គោលអហ្វអិកស៍ អ៊ីនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) នៅថ្ងៃទី១៥ ខែកញ្ញា បានឲ្យដឹងថា ក្រុមហ៊ុន ហ្គោលអហ្វអិកស៍ អ៊ីនវេសម៉ិន ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្នដែលទទួលអាជ្ញ ប័ណ្ណស្របច្បាប់ពីតណៈកម្មការមូលបត្រកម្ពុជា សូមជូនជម្រាប់អតិថិជនដែលបានអះអាងជាជនរងគ្រោះ ដូចគ្នាជ្រាបថា ឆ្លើយតបតាមសំណូមពរពីអតិថិជនដែលបានធ្វើការទំនាក់ទំនងមកក្រុមការងាររបស់គណៈ កម្មាធិការចំពោះកិច្ចដើម្បីអោយគណៈកម្មាធិការចំពោះកិច្ចពិនិត្យពន្យារពេលវេលាបន្ថែមនៃការបិទបញ្ចប់ ដំណោះស្រាយជាសាច់ប្រាក់ ដោយមូលហេតុនានា សំរាប់អតិថិជនដែលជាប់ស្ថិតក្នុងអំឡុងពេលដាក់ដាច់ ដោយឡែកស្របតាមវិធានការសុខាភិបាល អតិថិជនដែលវិលត្រលប់ពីក្រៅប្រទេស និងអតិថិជននៅតាម បណ្តាខេត្តផ្សេងៗទាំងអស់ទៀតនោះ គណៈកម្មាធិការចំពោះកិច្ចនៃដំណោះស្រាយសាច់ប្រាក់បានពិនិត្យ សំរេចកិច្ចការនៃសំណូមពរនេះដូចខាងក្រោមៈ 

១. កំណត់កាលបរិច្ឆេទបិទបញ្ចប់ធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនទាំងអស់ត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ 

២. ការបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ ដើម្បីបន្តជំរុញអោយបានឆាប់រហ័សបន្ថែម ទៀតក្នុងនីតិវិធីនៃបណ្ដឹងដែលមានស្រាប់តាមច្បាប់ក្នុងគោលបំណងទាមទារប្រាក់ដែលបានបាត់បង់មកវិញ និងចាប់ជនបង្កជាជនបរទេស បក្ខពួកជាជនបរទេសដទៃទៀតមក ផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។ 

៣. ការសំរេចបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ គឺជាកិច្ចឆ្លើយតបចំពោះអតិថិជនយ៉ាង ច្រើនលើសលប់ដែលតែងតែបានផ្ដល់ការចូលរួមយ៉ាងសកម្មក្នុងនាមជាជនរងគ្រោះដូចគ្នាក្នុងកិច្ចរកដំណោះស្រាយជាមួយក្រុមហ៊ុនដែលបានដាក់ចេញកន្លងមក ហើយនៅតែរង់ចាំ នូវដំណោះស្រាយជាផ្លូវច្បាប់ស្របតាមការប្រកាសជូនដំណឹងកន្លងមករបស់ក្រុមហ៊ុន។

៤. ឆ្លៀតក្នុងឪកាសនេះ គណៈកម្មាធិការចំពោះកិច្ច ពិតជាសូមថ្លែងនូវសេចក្តីអរគុណជាទីបំផុតចំពោះទឹកចិត្តអតិថិជនទាំងអស់ដែលបានផ្ដល់ជាកិច្ចចូលរួមស្របតាមដំណោះស្រាយ ជាជំហានៗកន្លងមកប្រកបដោយទំនុកចិត្តស្របតាមឆន្ទៈរបស់ក្រុមហ៊ុនដែលនៅតែបន្តពុះ ពារនៅជាមួយអតិថិជនជាជនរងគ្រោះដូចគ្នារហូតទទួលបានយុត្តិធម៌តាមច្បាប់ជាក់ជាមិនខាន។

៥. គណៈកម្មាធិការចំពោះកិច្ចសូមសេចក្ដីអនុគ្រោះជាទីបំផុតដែលមិនអាចតបតាមពេលដែល ស្នើសុំពន្យារពេលយូរជាងនេះបាន ហើយក្រុមហ៊ុននឹងមិនបន្តទទួលដំណោះស្រាយសាច់ ប្រាក់នេះនៅក្រុមហ៊ុនទៀតទេ ដោយសង្ឃឹមថា អតិថិជននឹងមកទទួលយកដំណោះស្រាយ ក្នុងពេលវេលាកំណត់ចុងក្រោយនេះជាសាច់ប្រាក់ដូចៗគ្នាជាក់ជាមិនខាន។

ក្រុមហ៊ុននៅតែមានជំនឿយ៉ាងមុតមាំថា តាមកិច្ចដំណោះស្រាយដែលបានដាក់ចេញ អតិថិជនទាំង អស់ និងក្រុមហ៊ុនជាជនរងគ្រោះដូចគ្នាពិតជាបានខិតខំយ៉ាងខ្លាំងទោះជាស្ថិតក្នុងស្ថានភាពនៃកួវីដ១៩ក្តី ក៏យើងនៅតែបន្តអនុវត្តដំណោះស្រាយជាមួយគ្នារហូតមកតាមវិធានការសុខាភិបាល៕

Post a Comment

0 Comments