គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចខ្សែដៃមាសទម្ងន់១តម្លឹង



កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងច្បារមនឃាត់ខ្លួន ខណៈលួចខ្សែដៃមាសពីជនរងគ្រោះទម្ងន់១តម្លឹង ករណីនេះនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។

ជនសង្ស័យឈ្មោះ ឌី វិនវីស្សា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ដែលបានធ្វើសកម្មភាព លួចខ្សែដៃមាសចំនួន១ខ្សែ ទម្ងន់១តម្លឹង ដែលទុកនៅទូក្នុងផ្ទះជនរងគ្រោះឈ្មោះ អ៉ឹម វណ្ណរិន ភេទស្រី អាយុ៧៥ឆ្នាំ នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Post a Comment

0 Comments