គេហទំព័រ មួយរៀល

កុំឈ្លក់វង្វេងនឹងខ្លួនឯង ទីបំផុតដូចតែគ្នាទេ មិនថាមនុស្សប្រុស ឬមនុស្សស្រីឡេីយ


 កុំឈ្លក់វង្វេងនឹងខ្លួនឯង ទីបំផុតដូចតែគ្នាទេ មិនថាមនុស្សប្រុស ឬមនុស្សស្រីឡេីយ ៖

👉ភាពអំនួត 
👉កំហឹងខឹង 
👉ប្រច័ណ្ឌ 
👉ច្រណែន ឈ្នានីស
👉គំនុំគុំកួន 
👉ភាពអាត្មានិយម
👉គិតតែរឿងអវិជ្ជមាន គឺជាទង្វើដែលកំពុងតែដុតខ្លួនឯង 
មនុស្សយើងតើអាចរស់បានប៉ុន្មានឆ្នាំ? 
ហេតុអ្វីមិនរស់នៅដោយសេចក្ដីស្ងប់ សប្បាយរីករាយក្នុងការប្រើជីវិតរួមគ្នាទៅ?
👉ថ្ងៃនេះមានជីវិតនៅរស់ ត្រូវអរគុណដែលមានដង្ហើមនៅរស់ ភ្នែកអាចមើលភាពស្រស់ស្អាតរបស់ពិភពលោក អាចបានឱបមនុស្សដែលយើងស្រឡាញ់😍 មានមនុស្សល្អៗនៅជាមួយជុំវិញខ្លួន។ ជាតិនេះបានជួបគ្នាហើយ ចូរធ្វើល្អដាក់គ្នាទៅ យើងមិនដឹងទេថា ជាតិក្រោយប្រាកដបានជួបគ្នាដែរឬក៏អត់ទេ? យ៉ាងហោចណាស់ ក៏ដល់ពេលដែលត្រូវបែកគ្នា គឺបែកទាំងញញឹម😊
ការបែកគ្នាមាន២ប្រភេទគឺ ៖
១.ការបែកទាំងនៅរស់មានជីវិត អាចនឹងមានថ្ងៃជួបគ្នាវិញ
២.ការបែកគ្នាដោយសេចក្ដីស្លាប់ អស់ជីវិត ជាការបែករហូត
ចូរមានអំណរអរគុណ មានសេចក្តីសុខក្នុងជីវិត រស់នៅមានសេចក្តីសុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត អរគុណរបស់ដែលអ្នកមានចូលមកក្នុងជីវិត គិតតែរឿងវិជ្ជមានដែលចូលមកក្នុងជីវិត🙏 ប្រភព: Facebook ៚

Post a Comment

0 Comments