រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១២និង០០ នាទីយប់ រំលងអាធ្រាត ថ្ងៃច័ន្ទ ១៤កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅ ស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
- ម្ចាស់ផ្ទះឈ្មោះ រស់ ហ៉ឹមយ៉ា ភេទស្រី អាយុ ៣០ ឆ្នាំ ។
- មុខរបរ: នៅផ្ទះ ។
- មូលហេតុ: បណ្តាលមកពីដុតផ្ទះបង្ករជាអគ្គិភ័យតែម្ដង ។
- ខូចខាតសំភារះ : ឆេះផ្ទះឈេីលេីថ្មក្រោម ទំហំ ៨ម៉ែត្រ × ១៥ម៉ែត្រ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស : ០១ នាក់
- ឈ្មោះ: រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ ឆ្នាំ ។
- របួសមនុស្ស: គ្មាន ។
- រថយន្តចេញអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ : ចំនួន ១៥ គ្រឿង ប្រេីប្រាស់ទឹកចំនួន ០៥ រថយន្ត ស្មេីនឹង ២០ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ១២និង៤៥ នាទីយប់ រំលងអាធ្រាត នាថ្ងៃខែឆ្នាំដដែល ៕
0 Comments