ខេត្តកំពង់ធំ៖ ម្ចាស់រថយន្តដឹកកូនឈើប្រឡៅមូល បានធ្វើការថតឡាយតាមបណ្ដាយសង្គមហ្វេសបុក រឿងការចាប់រថយន្តរបស់ខ្លួននៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវលំ ចំណុចភូមិខ្វែក ឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ ។
គេឃើញមានរថយន្តម៉ាក Camry HighBridge ពណ៌ស្ករ បានឈប់ពីមុខរថយន្តដែលដឹកកូនឈើ
ហើយខាងកម្លាំងរបស់មេព្រៃជើងបឹងទន្ទេសាប ឡើងលើរថយន្តក៏យកសោចាក់ដេរថយន្តឆេះហើយបើករថយន្តចេញពីចុងភូមិខ្វែកមកដល់ពាក់កណ្តាលផ្លូវរថយន្តដឹកកូនឈើប្រឡៅមូលខូចទៅមុខលែងរួច ទើបម្ចាស់រថយន្តកូរ៉េដឹកកូនឈើប្រឡៅមូលបើករថយន្តម៉ាក Lexus RX300 មកដល់ក៏បាននិយាយសម្រួលជាមួយមេព្រៃដែរ តែខាងមេព្រៃមិននិយាយរក ។
ទើបម្ចាស់សម្រេចចិត្តឣោយកូនចៅបើកជញាំងរថយន្តទំលាក់កូនឈើប្រឡៅមូលចោល ហើយគាគ់បានបើករថយន្តទៅទិញសាំងយកមកចាក់ស្រោចលើរថយន្ត ដែលដឹកកូនឈើប្រឡៅមូល ។
គាគ់បានយកដែកកេះចេញពីហោប៉ៅកេះដុតធ្វើអោយឆេះរថយន្ត ផ្អើលឣស់ឣ្នកភូមិខ្វែក និង បន្ទាប់មកកម្លាំងមេព្រៃក៏បើករថយន្តចេញពីមុខពីព្រោះខ្លាចឆេះរថយន្តរបស់ខ្លួន ។
ពេលនោះម្ចាស់ឡានដឹកឈើនោះក៏នាំគ្នារុញរថយន្តដឹកឈើ ហើយបើករត់ទាំងភ្លើងនៅឆេះពីក្រោយរថយន្តមកផ្ទះបាត់ នៅសល់តែកូនឈើប្រឡៅមូលមួយចំនួន ។
ចំណែកកូនឈើប្រឡៅមូលដែលម្ចាស់រថយន្តទំលាក់ចោល ត្រូវបានមេព្រៃស្ទូចដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ៕
0 Comments