គេហទំព័រ មួយរៀល

លោកយាយម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងឆេះផ្ទះមួយកន្លែងនៅភូមិដំណាក់ធំបួន



រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ១២និង០០​ នាទីយប់​ រំលងអាធ្រាត​ ថ្ងៃច័ន្ទ​ ១៤កេីត ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​ ​មួយកន្លែងកើតឡើងនៅ ស្ថិត​តាម​​ផ្លូវ​លំ​ ភូមិ​ដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 


-​ ម្ចាស់ផ្ទះឈ្មោះ​ រស់​ ហ៉ឹមយ៉ា​ ភេទ​ស្រី​ អាយុ​ ៣០​ ឆ្នាំ​ ។ 

-​ មុខរបរ​: នៅផ្ទះ​ ។ 

-​ មូលហេតុ: បណ្តាល​មក​ពី​ដុតផ្ទះបង្ករជាអគ្គិភ័យតែ​ម្ដង​ ។ 

-​ ខូចខាតសំភារះ​ :​ ឆេះ​ផ្ទះឈេីលេីថ្មក្រោម​ ទំហំ​ ៨ម៉ែត្រ​ ×​ ១៥ម៉ែត្រ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។


-​ ស្លាប់​មនុស្ស​ : ០១​ នាក់​ 

-​ ឈ្មោះ​:​ រស់​ ហ៊ឹមយ៉ា​ ភេទ​ស្រី​ អាយុ​ ៨០​ ឆ្នាំ​ ។ 

-​ របួស​មនុស្ស​: គ្មាន ។ 


-​ ​រថយន្ត​ចេញ​អន្តរាគមន៍​របស់ការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ១៥​ គ្រឿង​ ប្រេីប្រាស់ទឹក​ចំនួន​ ០៥​ ​រថយន្ត​​ ស្មេីនឹង​ ២០ម៉ែត្រគូប​ ។ 

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង​ ១២និង៤៥​ នាទីយប់ រំលងអាធ្រាត​ នាថ្ងៃខែឆ្នាំដដែល​ ៕

Post a Comment

0 Comments