គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់មួយគូរជួញដូរចែកចាយគ្រឿងញៀនមួយគូរទៀតលួចគ្មានប្រណី



ខេត្តតាកែវ៖ រដូវខែភ្ជុំបិណ្ឌបងប្អូនប្រជាពលរដ្ឋសប្បាយទៅវត្តអារាម រីឯជនសង្ស័យពីរនាក់បែកជាធ្វើអ្វីដែលសង្គមស្អប់ខ្ពើម រួមទាំងដាវញីឈ្មោលពេលរាត្រី២នាក់ផ្សេងទៀត ជាក់ស្តែងក្រោមការចង្អុលបង្ហាញពីសំណាកលោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់ដារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង២០និង២៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់កម្លាំងជំនាញផ្នែកគ្រឿងញៀនចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចទំនប់កោះជើងដំរី ស្ថិតភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ​  បានឃើញសង្ស័យ២ នាក់កំពុងធ្វើសកម្មភាពជួញដូរ​ចែកចាយ ភ្លាមនោះសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនរួមមាន ៖ 
    ១.ឈ្មោះភឿក ក្រើន (ហៅចំរើន) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ  ស្រុកគិរីវង់​  ខេត្តតាកែវ  ២.ឈ្មោះកែត ធារ៉ា (ហៅពយ) ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ 
ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតវត្ថុតាង៖ម្សៅក្រាមថ្លាពណ៍ចំនួន០២កញ្ចាប់  ទូរស័ព្ទដៃចំនួន០១ គ្រឿង (ចាស់)។ 


ស្របពេលនោះដែរ សមត្ថកិច្ចយើងបន្តការស្រាវជ្រាវចាប់ជនសង្ស័យសកម្មខាងលួច នៅវេលាម៉ោង១២និង១០នាទី ថ្ងៃខែឆ្នាំដដែល នៅទីតាំងភូមិសាស្ត្រភូមិខា្វវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំពើលួច(ផ្លែចេក) បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០២នាក់មានឈ្មោះដូចខាងក្រោម ៖  
     ១.ឈ្មោះ សន សុភ័ក្ត្រ ភេទប្រុសអាយុ២៣ឆ្នាំ(ប្តី) មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ២.ឈ្មោះ ង៉ែត ស្រីនិត ភេទស្រី អាយុ២១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិឃុំជាមួយគ្នា ។
បានលួចផ្លែចេកចំនួន០៣ស្ទង របស់ជនរងគ្រោះឈ្មោះ តេន ចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដើមរំដែល ឃុំសោម ស្រុកគិរីវង់ ត្រូវបានជនរងគ្រោះចាប់បានយកប្រគល់ជូនសមត្ថកិច្ច ហើយយើងខ្ញុំ ។
       សូមបញ្ជាក់ថាជនសង្ស័យខាងលើទាំង០២នាក់ ជាមុខសញ្ញាសកម្មលួចគ្មានពេលសម្រាកប៉ះអីលួចហ្នឹង ជាពិសេសបេះបោចដំណាំប្រជាពលរដ្ឋដែលពួកគាត់បានដាំជាប្រចាំ ។ 


        បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ៕


Post a Comment

0 Comments