ភ្នំពេញ៖ បុរសម្នាក់ បានលង់លក់ជាមួយភរិយាទី២ ឱបគងយ៉ាងមានសេចក្ដីសុខ លុះព្រឹកទ្បើង ឃើញដូចប្លែក ពិនិត្យមើលជាក់ស្តែង ទើបដឹងថាស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួល ផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សពមានឈ្មោះ អឿន សុខហេង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអង្គរបានទី៤ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ បុរសខាងលើ មានប្រពន្ធដល់ទៅ២នាក់ ប្រពន្ធទី១ ឈ្មោះ ស្រី រ៉ា អាយុ៤៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះផ្សេង មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ។ ចំណែកប្រពន្ធទី២ ឈ្មោះ ហម ថូន អាយុ៤៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានកូនដើមស្រី១នាក់ មានស្រុកកណើតភូមិស្វាយពក ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមសាច់ញាតិ បានឲ្យដឹងថា បុរសខាងលើ បានរួមរស់ជាមួយគ្នាប្រពន្ធទី២ រយ:ពេល៥ខែមកហើយ ខណ:ដែលប្រពន្ធដើម ស្នាក់នៅកន្លែងផ្សេង ។
តាមស្ត្រីជាភរិយាទី២ បានឲ្យដឹងថា ប្តីគាត់ជាអ្នកនិយមពេញចិត្តសុរា ហើយ៣ថ្ងៃមកហើយ ដែលត្អូញត្អែថាមិនស្រួលខ្លួន ជុះនោមមិនចេញ រហូតមកដល់យប់ថ្ងៃទី២២ ខែវិច្ឆិកា ក្រោយហូបបាយរួច ចូលសម្រាន្ត ជាធម្មតា ស្រាប់តែនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ នេះរើធាក់ដៃជើង គាត់ក៏ ងើបមើល ឃើញប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង ទើបផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ។
តាមសម្តីស្ត្រីជាភរិយាដើម ខណ:ដែលកំពុងមានវត្តមាន ក្នុងបន្ទប់ស្រែកទ្រហោយំឱបសពប្តី រៀបរាប់រឿងប្តីផឹកស្រា ហាមមិនស្តាប់ ទើបគាត់នាំកូនទៅស្នាក់កន្លែងផ្សេង រហូតដល់ប្តី យកប្រពន្ធម្នាក់ទៀត មកគ្រាន់ស្អំបេះដូង មិនទាន់ប៉ុន្មានផង ស្លាប់បាត់ទៅហើយ ។
សាកសពខាងលើ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យហើយ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីឯស្រុកកំណើត៕
0 Comments