គេហទំព័រ មួយរៀល

រថយន្តឡិចសុីសRX300បើកបុកឃឿនសួនផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រងាង

 ភ្នំពេញ ៖ រថយន្តឡិចសុីសRX300មួយគ្រឿងបានធ្វើដំណើរក្នុងល្បឿនលឿនជ្រុលទៅបុកឃឿនសួនផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខអាគារ សន្តិភាព តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
 
  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចសុីសRX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AG-6714 បើកបរដោយបុរសម្នាក់ រួមអ្នកដំណើរ២ទៅ៣នាក់ បេីកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃជ្រុលទៅបុកឃឿនសួនផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង រីឯអ្នកបើកបរនិងអ្នករួមដំណើររងរបួសរលាត់ខ្លួនប្រាណតិចតួច ។
 
  ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជផ្លូវគោល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕




Post a Comment

0 Comments