គេហទំព័រ មួយរៀល

សមត្ថកិច្ចដុតកម្ទេចចោលដេីមកញ្ឆាជាង៤០០០ដើមនិងកញ្ឆាក្រៀមជិង១០០គីឡូក្រាម

តាកែវ: នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំណាំកញ្ឆាក្រៀមជាង ៤ពាន់ដើម និងកញ្ឆាក្រៀមជាង ១០០គីឡូក្រាម ត្រូវបានកម្លាំងជំនាញចុះបង្រ្កាប ត្រង់ចំណុចជួរភ្នំប៉ាយ៉ង់កោ ស្ថិតភូមិជ្រោយ ឃុំព្រះបានជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងករណីនេះកម្លាំងជំនាញបានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆា ៤ទីតាំង មានចំនួន ៣៣៥០ដើម អាងទឹក ៥ រោងស្នាក់នៅ ២កន្លែងធំៗ និងរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាម ស្មើនឹង ១៥បាវ ឡានហាយឡែនឌ័រ ១គ្រឿង និងឃាត់ខ្លួនអ្នកចាំចម្ការម្នាក់ឈ្មោះ ធីម ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕



Post a Comment

0 Comments