Muyreal -News

Muyreal -News
Muyreal -News

កិច្ចប្រជុំអំពីសំណើសុំគោលការណ៍វិនិយោគអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍ឆ្នេរព្រែក

កំពត ៖ នៅព្រឹកថ្ងៃ ចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំប្រាសាទព្រះវិហាររបស់សាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំលើសំណើសុំគោលការណ៍អនុញ្ញាតវិនិយោគអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍តំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតរបស់ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ព្រមទាំងមន្ត្រីនៃមន្ទីរជំនាញ អភិបាលស្រុកទឹកឈូ នាយកទីចាត់ការអន្តរវិស័យ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា ក្រុមហ៊ុនTARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែ០១ទីតាំងប៉ុណ្ណោះដែលកំពុងដំណើរការ។

ជាអនុសាសន៍សម្រាប់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតបានតម្រូវឱ្យក្រុមការងារថ្នាក់ខេត្តសហការជាមួយរដ្ឋបាលស្រុកទឹកឈូបន្តដោះស្រាយធ្វើយ៉ាងណាប្រកបដោយតម្លាភាព និងយុត្តិធម៌ ពិសេសបន្តដោះស្រាយវិវាទនានារវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ៕




Post a Comment

0 Comments