គេហទំព័រ មួយរៀល

ស្លាប់ម្នាក់រងរបួសម្នាក់បន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវទៅបុកដេីមកាស្យា

សៀមរាប៖ បុរសម្នាក់បេីកម៉ូតូឌុបប្អូនបុកដេីមកាស្យាស្លាប់មួយ រំពេចប្អូនរងរបួសស្រាល។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវក្រាលកៅស៊ូកូនហ្គោលក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាបាគង ខេត្ត សៀមរាប ។

ម៉ូតូ ម៉ាកហុនដាឌ្រីមសេ១២៥ស៊េរី ឆ្នាំ ២០០៧ពណ៌ ខ្មៅ ពាក់ស្លាកលេខសៀមរាប1M 2438ជិះឌុបគ្នាដោយជនរងគ្រោះឈ្មោះសឿមសាក់ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិគិរីមនន្ទ ឃុំអំពិល ស្រុកប្រាសាបាគង ខេត្ត សៀមរាប រួមដំណេីរដោយប្អូនប្រុសរបស់ជនរងគ្រោះជិះពីក្រោយ។

តាមប្រភពព័ត៌មានឲ្យដឹងថាជនរងគ្រោះបានបេីកម៉ូតូពីជេីងទៅត្បូងខណ:មកដល់ចំណុចកេីតហេតុបានធ្លាក់ផ្លូវទៅបុកដេីមកាស្យាស្លាប់តែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចបានទៅដល់ធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕


Post a Comment

0 Comments