គេហទំព័រ មួយរៀល

លោកផ្កាយ3 ហួត​ឈាងអ៊ន​​​​​​​​​​​​​ អះអាងថា​​ លោក​ឃ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហួត​​​​ បានចុះហត្ថលេខាលេីឯកសារក្លែងក្លាយ

ភ្នំពេញ៖ បេីយោងតាមសម្តីរបស់លោកផ្កាយ3 ហួត​​ ឈាងអ៊ន មានតួនាទីជានាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ថាន​ ក្រសួងការពារជាតិ​ បានប្រាប់ភ្នាក់ងារសារពត័មានយេីងខ្ញុំថា នៅឆ្នាំ2018មានឈ្មោះ វ៉ាន់​វណ្ណា​ហៅចិន​ខ្មៅ ហៅ សុខ​ចំរេីន​​​ បានយកប្លង់ដីមួយកន្លែងស្ថិតនៅភូមិ​ខ្ទរ សង្កាត់​ ព្រែកលៀប​ ខណ្ឌ ជ្រោយចង្វា​​ រាជធានីភ្នំពេញ។

ដាក់នៅកន្លែងបញ្ខាំ មួយកន្លែងរួចហើយឈ្មោះ វ៉ាន់​ វណ្ណា​ ហៅចិនខ្មៅ នេះមិនបានបង់ការប្រាក់ឲទៅម្ចាស់បំណុលនោះទេ ពេលនោះហេីយជាឱកាសល្អសម្រាប់ម្ចាស់បំណុល​ ព្រោះម្ចាស់បំណុលមេីលឃេីញលោកផ្កាយ3 ហួត​ ឈាងអ៊ន មានអំណាច​ បុណ្យសក្តិ៍ ទឹកប្រាក់ និងត្រូវជាកូនប្រសារ លោកមេបញ្ជាការ E70 ដ៍មានឥទ្ធិពលម្នាក់នៅស្រុកខ្មែរផងដែរ ។

ក្រោយពីម្ចាស់បំណុល និង លោកផ្កាយ3 បានព្រមព្រៀងគ្នា ផ្ទេរកម្មសិទ្ធិ ប្លង់ដីដែលមានឈ្មោះ វ៉ាន់​ វណ្ណា ហៅ ចិន​ខ្មៅ ដាក់បញ្ចាំដាច់នោះ អោយទៅ លោកផ្កាយ3 ​ហួត ឈាងអ៊ន​​ កាន់កាប់បន្ត​ ហេីយលោកផ្កាយ3រូបនោះបានរត់ការធ្វេីប្លង់រឹងដាច់ដោយដុំ(ប្លង់ស្លាបមាន់)បានសម្រេច នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ 2018​​ ដូចបំណង​ ។​ 

ប្រហែលជាលោកផ្កាយ3 ហួត ឈាងអ៊ន សិុសស៊ុះ​និងមានមុនស្នេហ៍ឫក៏អំណាងខ្លាំងខ្លា ហេីយមេីលទៅបានជាមន្រ្តីសុរិយោដី(កាយ សុខហៃ)ខណ្ឌជ្រោយចង្វារធ្វេីប្លង់រឹងដាច់ដោយដុំអោយលោកផ្កាយ3 ហួត​ ឈាងអ៊ន នេះបាន ដោយក្នុងកំឡុងពេលនោះលោកប្រធានសុរិយោដី បានបញ្ជាក់ថា÷ដីម្តុំនេះមិនអាចចេញប្លង់ដាច់ដោយដុំ ផ្ទេរសិទ្ធ បានទេដោយដីម្តុំនោះពំុមានព្រំច្បាសលាស់​ ហេតុអ្វីបានជាលោកចេញអោយតែលោកផ្កាយ3ទៅវិញ?

~ សូមបញ្ចាក់៖ ឈ្មោះ ឡេង សំនិត ជាម្ចាស់កម្មសិទ្ធ ស្របច្បាប់បានផេ្ទរកម្មសិទ្ធិឲទៅឈ្មោះ អ៊ាត សុនិសា នៅថ្ងៃទី08 ខែមករា ឆ្នាំ2014 ដែលមានទីតាំងនិងព្រំច្បាស់លាស់ជាមួយទំនប់ក្រុមហ៊ុន​ ដីទំហំ(180ម*45ម)ស្ថិតនៅភូមិ ខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ​ ចុះហត្ថលេខា ខ្លែងក្លាយផងដែរ។

រឿងរ៉ាវករណីខាងលេី លោក អ៊ាត សុនិសា ស្នេីរសុំឲលោក ឃ្លាំង ហួត​ អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ មេត្តាបេីកការសេីុបអង្កេត រឿងមករំលោពដីធ្លីមួយកន្លែង​ដែលលោកផ្កាយ3 ហួត ឈាងអ៊ន មានប្លង់ដាច់ដោយដុំ ពំុមានព្រំច្បាស់លាស់ហេីយថែមទាំងមិនស្គាល់ដី(មិនទាំងត្រូវព្រំផង)លោកផ្កាយ3នៅតែបំពានទៀតទាំងកម្មសិទ្ធិស្របច្បាប់របស់លោកស្រី៕







Post a Comment

0 Comments