ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦:៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៣២ ផ្លូវលេខ១៨២ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ
១-ឈ្មោះ មាស វណ្ណរិទ្ធ ហៅ តាំង ភេទប្រស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាអ្នកធ្វើសកម្មភាពឆក់) ។
២-ឈ្មោះ ថោង ច័ន្ទដារ៉ាវុធ ហៅ វុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកធ្វើសកម្មភាពឆក់) ។
៣-ឈ្មោះ លី លាងសុខសាន្ត ហៅ សាន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូថ ) ។
៤-ឈ្មោះ ម៉ី ភក្ដី ហៅ ក្ដី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ភូមិស្ដុក ឃុំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត (ជាអ្នកជិះបិទគូថ ) ។
ជនរងគ្រោះ
-ឈ្មោះ ពុំស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៦៥ឆ្នាំ ជនជាតិខ្មែរ (ក្រោយកើតហេតុបានជិះម៉ូតូចាកចេញទៅបាត់ពុំបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចយើងទេ) ។
វត្ថុតាងចាប់យកមានម៉ូតូចំនួន០២គ្រឿង ក្នុងនោះម៉ាក Honda C125 ស៊េរី 2020 ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 5625107 (ចាប់យកពីឈ្មោះ ម៉ី ភក្ដី ) និងម៉ូតូម៉ាក Honda C125 ស៊េរី2009 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-6692 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8424745 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់) ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោម ជនសង្ស័យទាំង០៤នាក់នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ដោយប្រើឧបករណ៍ Diagnostic Test (តេស្តិ៍រហ័សស្វែងរកសាញៀនក្នុងទឹកនោម ) ជាលទ្ធផល បង្ហាញពីភាព វិជ្ជមាន (មានសារធាតុញៀនទាំង០៤នាក់ ) ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕



Post a Comment

0 Comments