គេហទំព័រ មួយរៀល

ឆេះរថយន្តដឹកទំនិញប្រភេទបិទជិតមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវជាតិលេខ៦

 ឆេះរថយន្តដឹកទំនិញប្រភេទបិទជិតមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវជាតិលេខ៦ https://t.me/muyrealchat/85536

(ខេត្តសៀមរាប)៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះរថយន្តដឹកទំនិញប្រភេទបិទជិតមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ ៧:១០ នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញពណ៌ទឹកក្រូចមួយគ្រឿង កំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើង និងផ្សែងហុយចេញពីខាងក្នុងទូកុងតឺន័រដឹកឥវ៉ាន់។ ភ្លាមៗនោះ អណ្តាតភ្លើងបានឆាបឆេះយ៉ាងលឿន និងសន្ធោសន្ធៅចេញពីទ្វារចំហៀង និងខាងក្នុងទូផ្ទុកទំនិញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនោះ។

ក្រោយទទួលដំណឹងនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីបាញ់ទឹកទប់ស្កាត់ និងពន្លត់អណ្តាតភ្លើង កុំឱ្យរាលដាលដល់ក្បាលរថយន្ត និងផ្ទះសម្បែងប្រជាពលរដ្ឋនៅក្បែរនោះ។

ចំពោះមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ រួមទាំងទំហំនៃការខូចខាតសម្ភារៈ ឬមានអ្នករងរបួសដែរឬទេនោះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុបន្តទៀត៕

Muyreal Store!

📞 លេខទូរស័ព្ទ:

• 010 662269 (Smart)

• 060 662269 (Metfone)

• 061 662269 (Cellcard)

💬 Telegram ទំនាក់ទំនងផ្ទាល់: @Muyreal

🤖 Telegram Bot: @muyrealstore_botealstore_bot

ទីតាំងហាង៖ [ផ្សារសំណង់១២ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://www.muyreal-news.com/2026/10/blog-post_529.html


Post a Comment

0 Comments