គេហទំព័រ មួយរៀល

ខឹងសុំលុយឪពុកម្តាយ២ម៉ឺនរៀលមិនបាន បង្កអុកឡុកក្នុងផ្ទះ

ភ្នំពេញ៖ ហេតុការណ៍នេះ នៅផ្ទះលេខ៥០ អឺ០ ផ្លូវបេតុង១១១ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា មានប្រើប្រាស់គ្រឿងញៀន ហើយដោយខឹងសុំលុយឪពុកម្តាយ២ម៉ឺនរៀលមិនបាន បានបង្កអុកឡុកក្នុងផ្ទះ ប្រដាប់ដោយកាំបិតគប់លើឪពុក វាយដុតបំផ្លាញ វាំងនន ទូរទស្សន៍ ផ្អើលអ្នកជិតខាង។ 

បុរសនេះឈ្មោះ ជា វិគា អាយុ២៥ឆ្នាំ មុខរបរ ជាងធ្វើសោ និងរត់ម៉ូតូកង់បី មានប្រពន្ធ និងកូនម្នាក់ ដោយសារប្រើប្រាស់នូវសារធាតុញៀន ទើបប្រពន្ធនាំកូន រត់គេចទៅបាត់ អស់រយ:ពេលជាង១ឆ្នាំទៅហើយ ទៅរស់នៅម្តុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមឪពុកបុរសខាងលើ បានឲ្យដឹងថា ដោយសារកូនប្រុសមិនស្តាប់បង្គាប់ តែតែងបង្កបញ្ហាក្នុងគ្រួសារ ទើបគាត់ដេញចេញពីផ្ទះជាង២ខែមកហើយ លុះមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ មកចូលផ្ទះសុំលុយ២ម៉ឺនរៀល ថាយកធ្វើសោហុយទៅស្រុក តែម្តាយមិនឲ្យ ទើបបង្កអុកឡុកក្នុងផ្ទះ វាយបំផ្លិចបំផ្លាញ របស់ទ្រព្យ ដុតវាំនន ទូរទស្សន៍ ប្រើប្រាស់កាំបិតគប់លើឪពុក តែមិនត្រូវ បែកកញ្ចក់ទ្វារផ្ទះ ផ្អើលគេឯង ។


សមត្ថកិច្ចចុះទៅសម្របសម្រួល តែនិយាយមិនស្តាប់គ្នា ជនខាងលើកាន់តែបញ្ចេញកំហឹង រហូតដល់កម្លាំងសមត្ថកិច្ច សហការជាមួយក្រុមគ្រួសារ បើកទ្វារសម្រុកចូល ចាប់ដល់បន្ទប់ឡៅតឿ ។

បុរសខាងលើ បានចោទប្រកាន់ទៅលើឪពុក ថា ជាអ្នកបំបែកបំបាក់ ស្នេហាប្តីប្រពន្ធគេ ទើបប្រពន្ធនាំកូនរត់គេចទៅបាត់ ដេញរូបគេចេញពីផ្ទះជាង២ខែហើយ គ្រាន់តែសុំយកឧបករណ៍ សម្រាប់ធ្វើជាជាងសោ មិនបានផង ទើបធ្វើឲ្យរូបគេខឹង បែបនេះ ។ ដោយផ្អែកលើបណ្តឹងរបស់ឪពុក ជនខាងលើ សមត្ថកិច្ចឃាត់នាំខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕





Post a Comment

0 Comments