គេហទំព័រ មួយរៀល

សង្ស័យស្រវឹងស្រា! បុរសម្នាក់បើករថយន្តស្លាកលេខរដ្ឋ 10 2.1285 បុកគេហើយព្យាយាមបើករត់

 សង្ស័យស្រវឹងស្រា! បុរសម្នាក់បើករថយន្តស្លាកលេខរដ្ឋ 10 2.1285 បុកគេហើយព្យាយាមបើករត់ https://t.me/muyrealchat/86474

ភ្នំពេញ៖ បុរសម្នាក់ដែលគេសង្ស័យថាស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានបើកបររថយន្តម៉ាក Ford Everest ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 10 2-1285 បង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកដំណើរ រួចហើយមិនបានឈប់ទទួលខុសត្រូវឡើយ ដោយបានព្យាយាមបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាយប់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ។ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើបើកបររថយន្តស្លាកលេខរដ្ឋនេះក្នុងល្បឿនលឿន និងរេពេញផ្លូវ រហូតទៅបុកប៉ះពារជាមួយយានយន្តរបស់ប្រជាពលរដ្ឋ ហើយក៏បន្ថែមល្បឿនបើករត់តែម្តង ទម្រាំតែប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បាន។

បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងដោះស្រាយតាមនីតិវិធីច្បាប់របស់សមត្ថកិច្ចជំនាញ ដើម្បីផ្តល់យុត្តិធម៌ជូនភាគីរងគ្រោះ។



Post a Comment

0 Comments