គេហទំព័រ មួយរៀល

រឿងប៉ះទង្គិចចរាចរណ៍បន្តិចបន្តួច ក្លាយជាហិង្សាព្រួតវាយយុវជន ២នាក់ បណ្ដាលឱ្យរងរបួស នៅចំណុចស្តុបច្បារអំពៅ

 រឿងប៉ះទង្គិចចរាចរណ៍បន្តិចបន្តួច ក្លាយជាហិង្សាព្រួតវាយយុវជន ២នាក់ បណ្ដាលឱ្យរងរបួស នៅចំណុចស្តុបច្បារអំពៅ https://t.me/muyrealchat/84576

រាជធានីភ្នំពេញ៖ មានករណីហិង្សាដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោងប្រមាណជិត ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបច្បារអំពៅ ជិតការ៉ាស់សាំង TotalEnergies សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបឋមពីយុវជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ មានការប៉ះទង្គិចចរាចរណ៍គ្នាលើដងផ្លូវ ហើយភាគីម្ខាងទៀតមានគ្នាប្រមាណ ៤ ទៅ ៥នាក់ (ប្រុសស្រី) បានចុះមកធ្វើសកម្មភាពព្រួតវាយទៅលើយុវជន ២នាក់ បណ្ដាលឱ្យដួលរមៀលលើចិញ្ចើមផ្លូវ និងរងរបួសធ្ងន់ធ្ងររហូតដល់មានការហូរឈាមពេញខ្លួន និងក្បាល។ ក្រោយកើតហេតុ ក្រុមជនបង្កបាននាំគ្នាគេចខ្លួនបាត់ បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ រង់ចាំការជួយសង្គ្រោះទៅមន្ទីរពេទ្យ។

ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋានកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកការពិត និងកំណត់អត្តសញ្ញាណក្រុមជនបង្ក យកមកដោះស្រាយតាមនីតិវិធីច្បាប់៕

I'm building Telegram Bot for sell computer https://t.me/muyrealchat/84546

Muyreal Store!

📞 លេខទូរស័ព្ទ:

• 010 662269 (Smart)

• 060 662269 (Metfone)

• 061 662269 (Cellcard)

💬 Telegram ទំនាក់ទំនងផ្ទាល់: @Muyreal

🤖 Telegram Bot: @muyrealstore_botealstore_bot]

ទីតាំងហាង៖ [ផ្សារសំណង់១២ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

Post a Comment

0 Comments