គេហទំព័រ មួយរៀល

អ្នកបើកបរអេស្ការវទ័រម្នាក់រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រ ក្នុងករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម

 អ្នកបើកបរអេស្ការវទ័រម្នាក់រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រ ក្នុងករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈ កំពុងកាយដី ដើម្បីសាងសង់ធ្វើអគារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលា ម៉ោង ០៨ : ៣០នាទីថា នៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដីដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីផ្ទុះគ្រាប់មីនតោនខាងលើ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្កា។ https://t.me/muyrealchat/61343៚




Post a Comment

0 Comments