ទីតាំងល្បែងស៊ីសង ឡូតូ អនឡាញ
នៅក្នុងផ្ទះជួល មួយកន្លែងបើកដោយមិនខ្លាចច្បាប់នោះសោះ សូមសមត្ថកិច្ចជំនាញពាក់ព័ន្ធជួយត្រួតពិនិត្យមើលផង ទីតាំងស្ថិតនៅក្នុង ភូមិថ្មគោល សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មួយកន្លែង បើកលេងបែបអនាធិបតេយ្យគ្មានខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយ ។ សំណូមពរដល់ លោកមេប៉ុស្តិ៍ ចោមចៅ1 លោកអធិការខណ្ឌ សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ។ ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ៕ https://t.me/muyrealchat/61698
0 Comments