មិនមែនមួយករណីទេ បងប្អូនប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀតហើយ ដែលលោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជំរឹតយកលុយ ។ ករណីនេះ ជំរឹតបាន ១០០០ ដុល្លារនៅ រសៀលថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:២០នាទី ។
សង្ឃឹមថា មានរឿងបែបនេះហើយ គាត់នឹងមិនមានវាសនា ឡេីង ស័ក្ដិ៥ ឬ ឧត្ដមសេនីយ៍ត្រី ដូច សម្បត្តិ កុសល ទៅចុះ ។
ទង្វើនេះ ជាទង្វើរបស់បុគ្គល សាន សាធុកា តែបេីមេៗប្រឹងការពារ បិទបាំង ទង្វើនេះក្លាយជាទង្វើរបស់អង្គភាព ឬ ស្ថាប័នហេីយ ។ ខ្ញុំគិតថាល្មមគ្រប់គ្រាន់នឹងធ្វើការវះកាត់ហើយ ។ មិនមែនត្រឹម ២ករណីនេះទេ អាចមានច្រេីនទៀត ។ ធ្វើបែបនេះ ប៉ះពាល់បងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ។
សូមបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយបុគ្គលរូបនេះ មេត្តា ផ្ដល់ព័ត៌មានបន្ថែមទៀតដេីម្បីរួមគ្នា បោសសំអាតដង្កូវសង្គមពួនក្នុងជួរមន្ត្រីនគរបាលជាតិ ។
0 Comments