លោកវរៈសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា )អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរឹតលុយប្រជាពលរដ្ឋដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួចដេីម្បីចិញ្ចឹមក្រពះ ចំនួន ៥០០ ដុល្លារ សហរដ្ឋអាមេរិក ។ តាមរយៈភស្តុតាងដែលខ្ញុំទទួលបាន នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:៣៣ នាទី រសៀល ជនរងគ្រោះ បានវេលុយតាមរយៈគណនីធនាគារ ACLEDA ទៅអោយឈ្មោះ Thun Satouka ចំនួន ៥០០ ដុល្លារ ។ ជនរងគ្រោះបានបន្ថែមអោយដឹងទៀតថា ពេលជំរឹតទារប្រាក់ពីគាត់ ឈ្មោះ សាធុកានេះ មិនបានបង្ហាញអត្តសញ្ញាណ របស់ខ្លួនជានគរបាលសេដ្ឋកិច្ចទេ តែអះអាងថា ខ្លួនជាមន្ត្រីគយចល័ត ដែលមានអំណាចចាប់បង្ក្រាបផលិតផលទូទាំងប្រទេស ។ ដោយមិនយល់ពីច្បាប់ និងដោយភ័យខ្លាចចំពោះការគំរាមកំហែងរបស់លោកវរសេនីយ៍ទោ សាន សាធុកា ជនរងគ្រោះក៏អោយលុយ ៥០០ ដុល្លារ តាមការទាមទាររបស់លោកសាធុកាទៅ ។ បន្ទាប់ពីបានលុយចំនួន ៥០០ ដុល្លារ រួចហេីយ លោកវរៈសេនីយ៍ទោ សាន សាធុកា បានតម្រូវ អោយជនរងគ្រោះត្រូវបង់លុយប្រចាំខែអោយគាត់ក្នុង១ខែ ចំនួន ៣០០ ថែមទៀត ជាថ្នូរនឹងការមិនចុះចាប់ ។ ដោយមេីលឃេីញអំពើអយុត្តិធម៌បែបនេះ ម្យ៉ាងទៀតជនរងគ្រោះរកស៊ីបន្តិចបន្តួចគ្រាន់ចិញ្ចឹមកូន គ្មានលទ្ធភាពរកលុយបង់ជូនលោកវរសេនីយ៍ទោ សាន សាធុកា ជនរងគ្រោះក៏សុំអោយខ្ញុំ ជួយអន្តរាគមន៍ ការពារផលប្រយោជន៍រកស៊ីរបស់គាត់ ។ ដូច្នេះខ្ញុំមានតែផ្សាយជាដំណឹង ជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបជាដំណឹង ដេីម្បីមានវិធានការ ចំពោះ មន្ត្រីដែលធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ។
0 Comments