អនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ (លេខ៩៨ ឆ្នាំ២០១៥)
-ឆ្នេរ និងពាមសមុទ្រ ត្រួវមានគម្លាតចម្ងាយលើសពី 100ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)
-ទន្លេ ត្រូវមានគម្លាតលើសពី 50ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
-ស្ទឹង ត្រូវមានគម្លាតលើសពី 30ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
-ព្រែក ត្រូវមានគម្លាតលើសពី 20ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
-អូរ ត្រូវមានគម្លាតលើសពី 10ម៉ែត្រ គិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ ត្រូវមានគម្លាតលើសពី 10ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយរង ត្រូវមានគម្លាតលើសពី 5ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយស្រោចស្រព ត្រូវមានគម្លាតលើសពី 3ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-អាងទឹក ត្រូវមានគម្លាតលើសពី 100ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-បឹងបួ ត្រូវមានគម្លាតលើសពី 50ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-ទំនប់អាងទឹក ត្រូវមានគម្លាតលើសពី 20ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង 4ម៉ែត្រ និង ត្រូវមានគម្លាតចម្ងាយ 100ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី 4ម៉ែត្រ ទៅ 8ម៉ែត្រ
-ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី 8ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។
0 Comments