ព័ត៌មានបឋម ប្រទះឃើញករណីធ្លាក់ពីលើអគារទាំងព្រឹកនៅម្តុំឆៃណាថោន ក្រុងព្រះសីហនុ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងក្រុមសន្តិសុខយាមកាមសុវត្ថិភាព នៅវេលាម៉ោង៦ព្រឹក ព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥នេះ នៅម្តុំអគារឆៃណាថោន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ករណីនេះប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ជនរងគ្រោះជាបុរសជនជាតិចិន ចំណែកឯមូលហេតុនៃការធ្លាក់នៅមិនទាន់បានដឹងព័ត៌មានលម្អិតថាជាករណីសម្រេចចិត្តលោតសម្លាប់ខ្លួន ឬជាករណីឃាតកម្មអ្វីផ្សេងនោះទេ ក្រោយមានរឿងនេះកើតឡើងក្រុមសន្តិសុខបានព្យាមបិតបាំងហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះផងដែរ នេះបើយោងតាមប្រភពបឋមពីពលរដ្ឋ។ សម្រាប់ព័ត៌មានលម្អិតការពិតកើតឡើងយ៉ាងណានោះ នឹងមានផ្សាយជូននៅក្រោយ។ https://t.me/muyrealchat/63065 Kh Online Shop លក់ដូរតាមអនឡាញ និង ដឹកជញ្ជូនឯកជន VIP ទូរស័ព្ទ 060/061/010 662-269 សូមអរគុណ!
0 Comments