គេហទំព័រ មួយរៀល

បង្រ្កាបអ្នកជួញដូរគ្រឿងញៀន០២ករណីនៅឃុំព្រៃនប់និងឃុំវាលរេញ!

បង្រ្កាបអ្នកជួញដូរគ្រឿងញៀន០២ករណីនៅឃុំព្រៃនប់និងឃុំវាលរេញ! 

 ករណីទី១ នៅថ្ងៃទី ១៥ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១០និង៣០នាទីដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងយកចិត្តទុកដាក់ផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃនប់ ចុះបង្រ្កាបការជួញដូរគ្រឿងញៀនខុសច្បាប់១ករណី នៅចំណុចផ្ទះខ្ទមមួយកន្លែងជាប់ផ្លូវបេតុងស្ថិតក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ឈ្មោះ មានគុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិព្រៃនប់៣ ឃុំ ព្រៃនប់ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ ថាន លីហួរ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មករ រោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិព្រៃនប់២ ឃុំ ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះ សន ចាន់វី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃនប់២ ឃុំ ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៩កញ្ចប់ និងទូរសព្ទចំនួន ៣ គ្រឿង។ ករណីទី២ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង១១និង៣០នាទី ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងយកចិត្តទុកដាក់ផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃនប់ ចុះបង្រ្កាបការជួញដូរគ្រឿងញៀនខុសច្បាប់១ករណី នៅចំណុចចំណតរថយន្តវាលរេញ ស្ថិតក្នុង ភូមិ វាលមាស ឃុំ វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ មានរាយឈ្មោះដូចខាងក្រោម ឈ្មោះ សី ថីង៉ុក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ភូមិ ដែកភ្លើង ឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២ កញ្ចប់ ទូរសព្ទដៃចំនួន៤គ្រឿង ម៉ូតូចំនួន១គ្រឿង។ ជនសង្ស័យទាំង០២ករណីនេះត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់

Post a Comment

0 Comments