លោក ស្វាយ ដូត ហៅ សូ ឈឿន កីឡាករទីស្តីការគណ:រដ្ឋមន្រ្តី បានគាំងបេះដូងស្លាប់ ពេលកំពុងទាត់បាល់ជាមួយក្រុមអាជ្ញាធរសវនកម្មជាតិ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន។
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព។ លោក ស្វាយ ដូត ជាបងប្រុសលោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក៏ត្រូវជាពូបង្កើតលោក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងឌីជីថល ក្រសួងមហាផ្ទៃផងដែរ (ប្អូនប្រុសលោក ស្វាយ សំអុល ឪពុកលោក ហោ សំអាត)។
លោក ស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោក ស្វាយ ដូត ជាមន្ត្រីមួយរូបដែលស្លូតបូត និងស្មោះត្រង់ ហើយទទួលបានការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារ ក៏ដូចជាមិត្តភក្តិ។
មរណភាពរបស់លោក ស្វាយ ដូត បាននាំមកនូវការស្តាយស្រណោះអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារ មន្ត្រីរួមការងារ ក៏ដូចជាមិត្តភក្តិ។
សពរបស់លោក ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
0 Comments