នៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គីភ័យ ឆាប់ឆេះផ្ទះលក់ធ្យូង ស្ថិតនៅចំណុចផ្ទះលេខ៩A ក្រុម១២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍នោះដែរ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងលោក ដុះ គឹមឈី ចៅសង្កាត់រងទី១
បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ និង មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញសរុប០៣គ្រឿង និង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនខ្មែរប្រូវឺរី ០១គ្រឿង។
បានជួយអន្តរាគមន៍បាញ់ពន្លត់ អស់ចំនួន០២គ្រឿងរបស់កងរាជអាវុធហត្ថ និងបំពង់ពន្លត់អគ្គីភ័យអស់ចំនួន០៧បំពង់ កម្លាំងចូលរួមសរុប២៥នាក់ សូមបញ្ជាក់ជូន នៅក្នុងករណីនេះ មិនបណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិ ឬផ្ទះសំបែង នោះទេ៕
#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚
0 Comments