គេហទំព័រ មួយរៀល

Muyreal-News | អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ... នេះហើយផ្នែកមួយដំបៅនៃសង្គមយើង សព្វថ្ងៃ



លោក ឈឿន ប៊ុនឆន រិះគន់ មន្ទីរពហុព្យាបាល ម្លិះដង្កោ មើលឃើញតែលុយសុខចិត្តទុកឱ្យក្មេងស្លាប់ឬ?


ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ  


កុមារនេះជាកូនបុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ  


ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ  


ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា  


មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ 


ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លាខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល  


.ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ 


.ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យ ក្មេងស្លាប់ឬខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យ នោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរ ពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ  


ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិ ក័យប័ត្រនេះផងដែរ៖ មន្ទីរពិសោធន៍ $40, សង្គ្រោះបន្ទាន់ $80, រថយន្តសង្គ្រោះដឹកមន្ទីរព្យាបាល ម្លិះដង្កោ $60, ចាក់វ៉ាក់សាំង $15, ថ្នាំចាក់ $120, សេរ៉ូម $30, រថយន្តសង្គ្រោះត្រឹមដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាសេវា $60 យកលុយមុន 


អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ... នេះហើយផ្នែកមួយដំបៅនៃសង្គមយើង សព្វថ្ងៃ...

 

ប្រភពពី ChhoeunBunchhorn


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️ IDKHM Card: 0101793849 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments