ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៩ខែសីហា ឆ្នាំ២០២២ នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ ក្នុងសង្កាត់៤ ក្រុងខេត្តព្រះសីហនុ ។
របាយការណ៏ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្រោយកើតហេតុជនបង្កនិងបក្សពួក បានរត់គេចខ្លួនតាមរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខ 2BA-6111 បើកបរចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចំរុះ ក៏ធ្វើប្រតិបត្តិការពួនស្ទាក់និងតាមឃាត់រថយន្តខាងលើនេះដែលបើករត់ មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តកំពុងបើករត់គេចក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ) ក៏ជ្រុលទៅបុកបង្គោលភ្លើងទៅមុខលែងរួច ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តខាងលើនេះមានមនុស្សជិះចំនួន០៤នាក់ ប្រុសជនជាតិចិនទាំងអស់ ដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើង ក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តចំនួន២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ដែលរងរបួសធ្ងន់ និងសាកសព២នាក់ទៀត បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីស៊ើបអង្កេតស្រាវជ្រាវពីអង្គហេតុនាំឲ្យមានអំពើបាញ់ប្រហារនេះ និងជនបង្កតាមនិតិវិធី ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️ IDKHM Card: 0101793849
🏦ABA BANK: 061662269
☎️061/066/010 662 269
#newsmuyreal #muyrealnews
៚************៚
0 Comments