លោក អ៊ុក សាអាង តួនាទីជាសមាជិក Unicity បានចេញសែក ABA គ្មានសាច់ប្រាក់ហៅថាសែកស្អុយ ដោយប្រាប់ថា ទុកអោយមេធាវីលោកជាអ្នកដោះស្រាយជំនួស ។
លោក អ៊ុក សាអាង ភេទប្រុស មានមុខរបរ ជាសមាជិករក្រុមហ៊ុន Unicity Cambodia ដែលគេស្គាល់ថាជាក្រុមហ៊ុនមហាសេដ្ឋី បានចេញសែកស្អុយគ្មានសាច់ប្រាក់ ដើម្បីធានាលើកូនបំណុលដែលជំពាក់លោក សុក្រ តុលា ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់អង្គភាព សារពត៌មានយើងអោយដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានសមាជិករបស់ Unicity 1នាក់ ឈ្មោះ ផន ស្រីនាង ភេទស្រី ត្រូវជាកូនក្រុមលោក អ៊ុក សាអាង បានយករថយន្តមកដាក់តំកល់ជាថ្នូរក្នុងការខ្ចីប្រាក់ពីលោក សុក្រ តុលា ចំនួន $8490 ដោយអះអាងថា ជារថយន្តរបស់ខ្លួនពិតប្រាកដមែន ។
ការខ្ចីប្រាក់ពីខ្ញុំបាទ នារីដែលមានឈ្មោះ ផន ស្រីនាងនេះមិនបានគោរពកិច្ចសន្យាសងប្រាក់មកខ្ញុំវិញទេ ដោយព្យាយាមយកលេសគ្រប់កលល្បិច ដោយនិយាយជាប់រវល់ប្រជុំ ពីរមួយថ្ងៃទៅមួយថ្ងៃ ។
ជួនជាចៃដន្យមានបងប្រុសម្នាក់ជាម្ចាស់ឃ្លាំងបង់រំលស់រថយន្តមកទាមទារថា រថយន្តនេះស្ថិតក្នុងការបង់រំលស់ទេ ប៉ុន្តែ ឈ្មោះ ផនស្រីនាង មិនបានបង់ថ្លៃប្រាក់ប្រចាំខែអោយមកខាងឃ្លាំងទៀងទាត់ទេ ដូច្នេះទើបខាងម្ចាស់ឃ្លាំងរថយន្តមកទាមទារ យកទៅវិញបាត់ទៅ ណាមួយដោយសារខ្ញុំបាទខ្លាចមានបញ្ហា ជាមួយខាងឃ្លាំងរំលស់រថយន្តផង ។
ប៉ុន្តែក្រោយមកលោក អ៊ុក សាអាង បានចេញមុខមកធានា លើករណីនេះ ដោយសន្យាសងប្រាក់ទៅលោក សុក្រ តុលា វិញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយចេញ សែកធនាគារ ABA មកដាក់តំកល់ធានាលើករណីកូនក្រុម យកទ្បានក្រុមហ៊ុនទៅដាក់បញ្ចាំលោក សុក្រ តុលា ។
ជនរងគ្រោះ បាននិយាយបន្ថែមទៀតថា ដោយមានការយល់យោគគ្នាលោក សុក្រ តុលា ក៏បានយល់ព្រមទទួល យកសែកធនាគារABA នោះ ដោយរងចាំថ្ងៃកំណត់ នឹងបានទៅបើកប្រាក់ដែលនារីឈ្មោះ ផន ស្រីនាង នោះខ្ចីជំពាក់កាលមុនដើម្បីបញ្ចប់រឿង ។
ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះឈ្មោះ សុក្រ តុលា បានយកសែកទៅធនាគារ ABA ដើម្បីធ្វើការបើកប្រាក់ តែត្រូវបុគ្គលិកធនាគារប្រាប់មកវិញថា ក្នុងសែកនោះ គ្មានសាច់ប្រាក់ទេ ។
ក្រោយមកទៀត លោកព្យាយាមទាក់ទងទៅឈ្មោះ អ៊ុក សៅអាង ជាច្រើនលើកច្រើនសារ ប៉ុន្តែឈ្មោះ អ៊ុក សាអាង មានលេសថារវល់ប្រជុំលុះក្ស័យ រហូតដោយមើលឃើញថា មិនគួរអោយទុកចិត្ត ជនរងគ្រោះ បានសំរេចចិត្ត ទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខណ្ឌ ដង្កោ ដើម្បីជួយដោះស្រាយ និងបាន ពឹងពាក់មកកាន់ សារពត៌មានយើងខ្ញុំ អោយចុះផ្សារពីឈ្មោះ អ៊ុក សៅអាង នេះផងដែរ។
ទាក់ទិនករណីនេះផងដែរ អង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីលោក អ៊ុក សាអាង រៀងរាល់ម៉ោងធ្វើការ សូមអរគុណ ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments