គេហទំព័រ មួយរៀល

Kh Short News | កម្លាំងនគរបាលអធិការដ្ឋានស្រុកសូទ្រនិគមបង្រ្កាបល្បែងស៊ីសងខុសច្បាប់


ខេត្តសៀមរាប ៖ ដេីម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងយោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ តេងច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ( អាប៉ោង ) មួយកន្លែង នៅចំណុចផ្ទះឈ្មោះ ស៊ាប ប៉ូន ភេទស្រី អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ 


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាប និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន: 

- បៀរ ចំនួន ៨៦ សន្លឹក 

- មេអាប៉ោងចំនួន ០៣គ្រាប់

- មេខ្លាឃ្លោកចំនួន ០៦គ្រាប់

- តេឡេបញ្ជាចំនួន ០១គ្រាប់

- ចានអាប៉ោងចំនួន ០១ 

- គម្របចំនួន ០២ 

- កម្រាលអាប៉ោងចំនួន ០១

- ម៉ូតូសរុបចំនួន ១៣ គ្រឿង 

១. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CK-8131 

២. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1B-7362

៣. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ 1B-0409

៤. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1E-9481

៥. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Q-4730  

៦. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Q-0734

៧. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៧ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1X-5006

៨. ម៉ាកហុងដាឌ្រីម ស៊េរី ២០០៧ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1S-7393

៩. ម៉ាកហុងដាឌ្រីម ស៊េរី ២០០៤ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1A-0285

១០.ម៉ាកវេវ ពណ៌ក្រហម ស្លាកលេខ សៀមរាប  1AK-9230

១១.ម៉ាកវេវ ពណ៌ក្រហម ស្លាកលេខ គ្មាន

១២.ម៉ាកវេវ អេស ពណ៌ខៀវ ស្លាកលេខ គ្មាន

១៣. ម៉ាកហុងដាឌ្រីម ស៊េរី ២០០២ ពណ៌ក្រហម ស្លាកលេខ សៀមរាប 1I-1250 ។


សមត្ថកិច្ចបានបញ្ជាក់ថា : ពេលទៅដល់កន្លែងកើតហេតុ មានអ្នកចាំមើលផ្លូវស្រែកឆោឡោ ធ្វើអោយអ្នកលេងល្បែងទាំងអស់នាំគ្នារត់គេចខ្លួនបាត់អស់ ។

 

បច្ចុប្បន្នវត្ថុតាង ព្រមទាំងម៉ូតូទាំងអស់ ត្រូវបានសមត្ថកិច្ចប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធី ៕


copyrighted by៖

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

➡️ Join our channel https://t.me/wanttostudy

🏦ABA BANK: 061662269

☎️061/066/010 662 269

 #khshortnews #shortnews

                     ៚************៚

Post a Comment

0 Comments