គេហទំព័រ មួយរៀល

Faith KH | កន្លែងស្នាក់នៅស្អាត បរិយាកាសស្ងប់ស្ងាត់ អាហារគ្មានជាតិគីមី ១០០% សាកទីនេះបាន

 


--------------------------------------

ស្ថិត​នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់​ព្រះសីហនុ រមណីយដ្ឋាន ពិកនិក តែងតែ​បង្ហាញ​ខ្លួន បង្អួត​សម្រស់​ ទៅ​កាន់​អ្នក​ដំណើរ​ទាំងឡាយ​ដែល​បាន​ធ្វើ​ដំណើរ​កាត់​នោះ​មិន​ឲ្យ​រំលង។ រមណីយដ្ឋាន មួយ​ដែល​សម្បូរ​ទៅ​ដោយ​ដើមឈើ​តូច​ធំ​ជា​ច្រើន ត្រជាក់​ល្ហឹម មាន​ផ្ទះ​ឈើ​ស្នាក់​នៅ ផុស​ពី​លើ​កំពូល​ភ្នំ​តូច​មួយ បាន​ទាក់​យក​ចិត្ត​អ្នក​ទេសចរ​ជា​ច្រើន​ឲ្យ​ចូល​ទៅ​ស្នាក់​នៅ​ ឬ​ស្រស់ស្រូប​អាហារ​គ្មាន​ជាតិ​គីមីដោយសារ​តែ​សម្រស់​របស់​ខ្លួន។


រមណីយដ្ឋាន ពិកនិក មាន​​ចម្ងាយ​ប្រហែល​ 33 ​គីឡូម៉ែត្រ​ពី​ជើង​ភ្នំ​ពេជ្រ​និល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ4 ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​ព្រះសីហនុ។ អ្វី​ដែល​ជា​ភាព​ល្អ​គ្មាន​ពីររបស់​រមណីយដ្ឋាន ពិកនិក គឺ​អាហារ​គ្មាន​ជាតិ​គីមី ១០០% ដែល​អ្នក​ទេសចរ​អាច​ទទួល​ស្គាល់​ជា​ទូទៅ​បាន​ដោយ​ការ​ទស្សនា កសិដ្ឋាន​ដាំ​បន្លែ​នៅ​ក្នុង​ទី​ធ្លា​រមណីយដ្ឋាន​ផ្ទាល់​តែ​ម្ដង។


ក្រៅ​ពី​ឱជារស​អាហារ​ដ៏​ឆ្ងាញ់​ពិសា បរិយាកាស​នៅ​ទីនោះ​មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ ខ្យល់​អាកាស​បរិសុទ្ធ ជា​ពិសេស​សម្រាប់​សេវាកម្ម​ស្នាក់​នៅ​ក្នុង​បឹងហ្កាឡូ និង​ផ្ទះ​ស្នាក់​នៅ​តាម​ចង្កេះ​ភ្នំ​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក​អ្នក​អាច​លំហែអារម្មណ៍​ឲ្យ​ហោះហើរ​ទៅ​តាម​ធម្មជាតិ​យ៉ាង​រីករាយ ទស្សនា​ថ្ងៃ​លិច​នៅ​លើ​ទួល​ខ្ពស់​នៅ​ពេល​ល្ងាច ឡើង​កំពូល​ភ្នំ​មើល​សមុទ្រ​ពពក និង​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក, មាន​ខ្យូស​ជា​ច្រើន​សម្រាប់​ទទួល​ទាន​អាហារ,​ កន្លែង​ក្មេង​លេង​ដ៏​ស្រស់​ស្អាត​, កន្លែង​បោះ​តង់ និង​មាន​កសិដ្ឋាន​បន្លែ​ធម្មជាតិ​ធំ​ទូលាយ​ដែល​​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បាត់​អស់​នូវ​អារម្មណ៍​នឿយ​ហត់​នានា៕


ទំនាក់ទំនង៖ 012 305 999


ទីតាំង៖ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ មានចម្ងាយពីជើងភ្នំពេជ្រនីលប្រហែល៣៣គីឡូម៉ែត្រ។


ផែនទី៖https://goo.gl/maps/xM7t1273kHMiNJ5g8


រូបថត៖ ប្រភព Picnic Resort


copyrighted by៖

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #sovannangkor #sovannphum

                     ៚************៚

Post a Comment

0 Comments