ខ្ញុំបាទបានធ្វើដំណើរទៅភ្ជុំកាលពីថ្ងៃទី០៤និងត្រឡប់មកវិញនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយឆ្លងកាត់ផ្លូវប្រាសាទសំបូរព្រៃគុហ៍ មានប្រវែងជិត១គីឡូម៉ែត្រ និងក្រលុកជង្ហុកធំ ដោយសាររថយន្តដឹកដីខ្សាច់ រថយន្តដឹកទំនិញ ឆ្លងកាត់ ជាពិសេសនៅមុខប៉ុស្តិ៍នរគបាលនិងរដ្ឋបាលព្រៃឈើ ពិបាកធ្វើដំណើរខ្លាំងមែនទែន ទាំងពលរដ្ឋនិងមន្ត្រីរាជការ ។
ខាងសាលាស្រុកដាក់បន្ទុកទៅខាងអាជ្ញាធរអប្សរា ចំណែកមតិខ្លះថាអាជ្ញាធរអប្សរារងចាំខាងអង្គការ UNESCO ផ្តល់ថវិកា ដើម្បីជួសជុលធ្វើផ្លូវក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុហ៍ដែលរងការខូចយ៉ាងខ្លាំងខាងលើនេះ ។
ពលរដ្ឋសំណូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំមេត្តាជួយដោះស្រាយបញ្ហាផ្លូវមួយខ្សែនេះផងទាន ៕
0 Comments